បច្ចេកវិទ្យា

NASA និង ESA រកឃើញភ័ស្តុតាងផ្កាយ និងកាឡាក់ស៊ីដំបូង បង្កើតឡើងលឿន ជាងក្រុមអ្នកស្រាវជ្រាវគិតទៅទៀត

អាមេរិក៖អង្គការណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប បានរកឃើញភ័ស្តុតាង ដែលបង្ហាញថា ការបង្កើតផ្កាយនិងកាឡាក់ស៊ីដំបូង បានកើតឡើងលឿនជាងអ្វី ដែលគេបានជឿពីមុន ថែមទាំងហួសពីការឈានដល់ នៃការប្រើប្រាស់កែវពង្រីកអវកាស Hubble នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការរកឃើញថ្មី ត្រូវបានរកឃើញ ដោយកែវយឺតអវកាស Hubble ដែលក្រុមតារាវិទូធ្លាប់សិក្សា ពីផ្កាយជំនាន់ទី១ ត្រូវបានគេស្គាល់ថា ជាផ្កាយPopulation III ក្នុងសកលលោកដំបូង។ ក្រុមនេះបានសិក្សា អំពីសកលលោកដំបូងពីប្រហែល ៥០០ លានទៅ១០០០លានឆ្នាំ បន្ទាប់ពីក្រុម Big Bang ដោយសិក្សាចង្កោម MACS J0416 មានចម្ងាយប្រហែល ៤ ពាន់លានឆ្នាំពន្លឺពីផែនដី និងវាលប៉ារ៉ាឡែល របស់វាជាមួយ Hubble ។

លោក Rachana Bhatawdekar នៃ ESA និងជាអ្នកដឹកនាំការសិក្សា បាននិយាយថា យើងមិនបានរកឃើញភ័ស្តុតាងណាមួយ នៃPopulation III ទាំងនេះទេ នៅក្នុងចន្លោះពេលវេលានៃពិភពនេះ។ ការសន្និដ្ឋាននេះ មានន័យថា ផ្កាយទាំងនេះ និងកាឡាក់ស៊ីដំបូង មានអាយុកាលចំណាស់ជាងនេះទៅទៀត ព្រោះវាមិនអាច ត្រូវបានកំណត់អត្តសញ្ញាណ៕ ដោយ៖លី ភីលីព

Most Popular

To Top