ក្រុមអ្នកស្រាវជ្រាវបាននិយយាថ ការផ្ទុះវិទ្យុសកម្មលឿនដំបូងគេត្រូវបានគេរកឃើញនៅ Milky Way ត្រូវបានឆ្លុះបញ្ចាំងពីមេដែកដែលជាផ្កាយ នឺត្រុងមានដែនម៉ាញេទិចដ៏ខ្លាំងមួយស្ថិតនៅចម្ងាយ ៣២.៦១៦ ឆ្នាំពន្លឺនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ការផ្ទុះវិទ្យុសកម្មលឿនគឺជាថាមពល ដ៏ខ្លីនៃថាមពលជីពចរដែលប្រភពដើមរបស់វាមិនច្បាស់ជាយូរមកហើយ ប៉ុន្តែត្រូវបានប្រើដើម្បីស៊ើបអង្កេតចន្លោះដែលពួកវាធ្វើដំណើរទៅកាន់ផែនដី។ មេដែក – ‘SGR 1935 + 2154’ – គឺជាប្រភពជិតបំផុតនៃការផ្ទុះបានរកឃើញរហូតមកដល់ ពេលនេះ ស្ថិតនៅជិតបំផុត គឺមានចម្ងាយ ៤៩០ លានឆ្នាំពន្លឺក្នុងកាឡាក់ស៊ីមួយទៀត។
ការវិភាគអំពីការផ្ទុះត្រូវបានរកឃើញ ដោយកែវពង្រីកនៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកក្នុងខែមេសាអាចជួយអ្នកជំនាញឲ្យយល់កាន់តែច្បាស់ពីប្រភពដើមនៃបាតុភូតដ៏មានឥទ្ធិពលទាំងនេះ។ ទោះយ៉ាងណាសញ្ញាពីSGR 1935+2154 មានឥទ្ធិពលតិចជាងកាឡាក់ស៊ីដទៃទៀតដែលនាំឲ្យអ្នកជំនាញណែនាំថាមេដែកអាចមិនមែនជាប្រភពតែមួយរបស់វា៕


