បច្ចេកវិទ្យា

Apple ប្រកាស CarKeyសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 14 ថ្មីរបស់ខ្លួន ធ្វើឲ្យអ្នកប្រើប្រាស់ដោះសោរ ចាក់សោរឡានជាមួយ iPhone ឬ Apple Watch

អាមេរិក៖ ក្រុមហ៊ុន Apple បានបង្ហាញប្រព័ន្ធប្រតិបត្តិការ iOS 14 ថ្មីក្នុងអំឡុងពេលសន្និសីទ ឌីជីថលពិភពលោក ទូទាំងពិភពលោកដំបូងបង្អស់ ដែលមានលក្ខណៈពិសេសជាច្រើនបំផុត មិនធ្លាប់មានពីមុខ មកជាមួយបច្ចេកវិទ្យាថ្មី ហៅថា CarKey នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

រួមជាមួយធាតុក្រាហ្វិកថ្មី និងបណ្ណាល័យ App ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបន្ថែមវិធីឥតខ្សែដើម្បីដោះសោ ចាក់សោរថយន្តរបស់លោកអ្នក ជាមួយ iPhone ឬ Apple Watch ។ កម្មវិធីនេះ ត្រូវបានគេហៅថា CarKey បច្ចេកវិទ្យានេះ ធ្វើការជាមួយការទំនាក់ទំនង តាមទីជិត (NFC) ហើយនឹងត្រូវបានគាំទ្រ ដោយរថយន្ត BMW 5 ស៊េរី ២០២១ ថ្មីដែលគ្រោងនឹងដាក់លក់ នៅលើទីផ្សារនាខែក្រោយនេះ។

CarKey ក៏អនុញ្ញាតឲ្យអ្នកចែករម្លែកកូនសោ ជាមួយអ្នកប្រើ iOS ផ្សេងទៀតតាមរយៈ iMessage ដោយបង្កើតទម្រង់កម្មវិធីបញ្ជា ដែលកំណត់រយៈពេល ដែលមិត្តភក្តិនិងក្រុមគ្រួសារ អាចចូលប្រើកូនសោបាន។ ទោះយ៉ាងណា ក្រុមការងារ Apple បានដាក់បញ្ចូលសន្និសីទបច្ចេកវិទ្យា ដែលប្រើបច្ចេកវិទ្យា ដោយប្រើបែបផែនមើលឃើញ និងសំឡេងធ្វើឲ្យព្រឹត្តិការណ៍នេះ កាន់តែរំភើបជាងកម្មវិធីមុនៗ៕ ដោយ៖លី ភីលីព

Most Popular

To Top