បច្ចេកវិទ្យា

Twitter ៖ភាពអសកម្ម នៃសន្តិសុខលាតត្រដាង ព័ត៌មានវិក័យប័ត្ររបស់ដៃគូផ្សាយ ពាណិជ្ជកម្មមួយចំនួន

អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្ស្ពផ្សាយ សង្គមTwitter កំពុងជូនដំណឹងដល់ដៃគូអាជីវកម្មមួយចំនួន របស់ខ្លួនរួមទាំងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមរយៈ គេហទំព័រនេះថា ខ្លួនបានលាតត្រដាងព័ត៌មានវិក្កយបត្រដ៏រសើប រួមមានលេខកាតឥណទានមួយផ្នែកនេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

យោងតាមគេហទំព័រ TechCrunch Twitter បានចាប់ផ្តើមជូនដំណឹងដល់អតិថិជនថា ព័ត៌មានវិក័យប័ត្រកំពុងត្រូវបានរក្សាទុកនៅក្នុងឃ្លាំងកម្មវិធីរុករក អាចត្រូវបានមើលដោយមនុស្សនៅកុំព្យូទ័រដែលបានចែករម្លែក។

TechCrunch និយាយថា អាសយដ្ឋាន អ៊ីម៉ែល លេខទូរស័ព្ទ និងលេខ៤ខ្ទង់ចុងក្រោយ នៃលេខកាតឥណទានដែលទាក់ទងនឹងគណនីធុរកិច្ចមួយចំនួនអាចត្រូវបានគេមើល។ វេទិកានេះត្រូវបានគេរាយការណ៍ថា បានដឹងអំពីកំហុសនៅថ្ងៃទី ២០ ខែឧសភានេះ គឺជារយៈពេលមួយខែ បន្ទាប់ពីការរំលោភទិន្នន័យអ្នកប្រើត្រូវបានគេរកឃើញថា ផ្ទុកទិន្នន័យឯកជនដូចជាសារផ្ទាល់នៅក្នុង ឃ្លាំងកម្មវិធីរុករករបស់ Firefox ៕ដោយ៖លី ភីលីព

Most Popular

To Top