ណាសា៖ យោងតាមអង្គការណាសា បានឲ្យដឹងថា រូបភាពដ៏អស្ចារ្យនៃ Nebulae ‘Butterfly’ និង ‘Jewel Bug’ ត្រូវបានគេថតបានយ៉ាងល្អិតល្អន់ មិនធ្លាប់មានពីមុន ដោយកែវយឺតអវកាស Hubble នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
តំបន់ដែលមានពណ៌ចម្រុះ នៃលំហអាកាសទាំងនេះ ត្រូវបានបង្កើតឡើង ដោយផ្កាយដែលបាត់ស្រមោល ដូចការបោះចោល និងពពុះឧស្ម័នក្តៅ នៅចុងបញ្ចប់ នៃជីវិតរបស់ពួកគេ។ រូបភាពថ្មីបង្ហាញពី Nebulae នៃភពទាំង២ ក្នុងពន្លឺដ៏ពេញលេញ ពីកាំរស្មីអ៊ុលត្រាវីយូ ដល់កាំរស្មីអ៊ីនហ្វ្រារ៉េដ ផ្តល់ឲ្យតារាវិទូ មើលឃើញពន្លឺដ៏អស្ចារ្យ នៅក្នុងការតុបតែងខ្លួន។
តារាវិទូអាចប្រើរូបភាពលម្អិតបំផុត ដើម្បីទទួលបានការយល់ដឹង កាន់តែស៊ីជម្រៅ អំពីទម្រង់ Nebulae និងមូលហេតុដែលរូបទាំង២នេះ មានរាងប្លែក។
ទ្រឹស្តីមួយ ត្រូវបានស្នើឡើង ជាផ្នែកមួយ នៃការចេញផ្សាយរូបភាព បានបង្ហាញថា រូបរាងគឺបណ្តាលមកពី ផ្កាយគោល២ ស្ថិតនៅក្នុង Nebulae ជំរុញឲ្យមាន បញ្ហាកើតឡើង។
យោងតាមក្រុមតារាវិទូ បានឲ្យដឹងថា ផ្កាយភាគច្រើន មានជីវិតរស់រវើក ពីរាប់លាន ទៅរាប់ពាន់លានឆ្នាំ ប៉ុន្តែនៅចុងបញ្ចប់ នៃជីវិតរបស់ពួកគេ ប្រែទៅជាខ្យល់កួចយក្ស ហោះចេញពីយន្តហោះ។ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កម្រិតនៃភាពស្មុគស្មាញ ដែលមិនធ្លាប់មានពីមុនមក និងការផ្លាស់ប្តូរយ៉ាងលឿន នៅក្នុងយន្ដហោះ និងពពុះឧស្ម័ន បានផ្ទុះឡើង ចេញពីផ្កាយនៅចំកណ្តាល នៃ Nebulae នីមួយៗ៕ ដោយ៖លី ភីលីព


