សេនហ្វ្រេនស៊ីស្កូ៖សមាគមផ្សព្វផ្សាយ ឌីជីថលអ៊ឺរ៉ុបមួយក្រុមបានរិះគន់ផែនការ របស់ក្រុមហ៊ុន Apple Inc ថា តម្រូវឲ្យកម្មវិធីស្វែងរកការអនុញ្ញាតបន្ថែមពីអ្នកប្រើប្រាស់ មុនពេលតាមដានវានៅលើកម្មវិធីនិងគេហទំព័រផ្សេងទៀតយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
កាលពីសប្តាហ៍មុនក្រុមហ៊ុន Apple បានបង្ហាញលក្ខណៈពិសេស នៅក្នុងប្រព័ន្ធប្រតិបត្តិការនាពេលខាងមុខរបស់ខ្លួនសម្រាប់ទូរស័ព្ទ iPhone និង iPad នឹងតម្រូវឲ្យមានកម្មវិធីបង្ហាញអេក្រង់លេចឡើងមុនពេលពួកគេបើកទម្រង់នៃការ តាមដានត្រូវការជាទូទៅដើម្បីបង្ហាញការផ្សព្វផ្សាយផ្ទាល់ខ្លួន។
សមាគមទីផ្សារចំនួន១៦ ដែលសមាគមខ្លះត្រូវបានគាំទ្រ ដោយក្រុមហ៊ុន Facebook Inc និង Google របស់ក្រុមហ៊ុន Alphabet Inc បានចោទប្រកាន់ Apple ថា មិនបានប្រកាន់ខ្ជាប់នូវប្រព័ន្ធផ្សព្វផ្សាយឧស្សាហកម្មសម្រាប់ការស្វែងរក ការយល់ព្រមពីអ្នកប្រើប្រាស់ក្រោមច្បាប់ឯកជនភាពអឺរ៉ុប។
សមាគមបានអះអាងថា ឥឡូវនេះកម្មវិធីនឹងត្រូវស្នើសុំការអនុញ្ញាត២ដង បង្កើនអ្នកប្រើប្រាស់ដែលមានហានិភ័យនឹងបដិសេធ។ Facebook និង Google ធំជាងគេក្នុងចំណោម ក្រុមហ៊ុនរាប់ពាន់ដែលតាមដានអ្នកប្រើប្រាស់តាមអ៊ីនធើណេត ដើម្បីទទួលយកទម្លាប់ និងផលប្រយោជន៍របស់ពួកគេហើយបម្រើឲ្យពួកគេនូវការ ផ្សាយពាណិជ្ជកម្មពាក់ព័ន្ធ៕ ដោយ៖លី ភីលីព