បច្ចេកវិទ្យា

សមាជិកព្រឹទ្ធសភា ជំរុញ មន្ទីរបញ្ចកោណឲ្យឈប់ ទិញគ្រឿងផ្គុំយន្តហោះចម្បាំង F-35 ពីតួកគី

បរទេស៖ក្រុមសមាជិកព្រឹទ្ធសភាទាំងពីរបក្ស តាមសេចក្តីរាយការណ៍ បានបញ្ជូនលិខិតមួយទៅឲ្យរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេេរិក លោក  Mark Esper នៅក្នុងសប្ដាហ៍នេះ ស្នើសុំឲ្យមន្ទីរបញ្ចកោណ បញ្ចប់ឲ្យលឿន នូវភាពជាដៃគូជាមួយប្រទេសតួកគី ស្តីពីយន្តហោះ ចម្បាំងបំបាំងកាយ F-35។

សមាជិកព្រឹទ្ធសភា លោក  James Lankford លោក Jeanne Shaheen លោក Thom Tillis និងលោក Chris Van Hollen បានសរសេរថា គម្រោងមន្ទីរបញ្ចកោណបន្តទិញគ្រឿងផ្គុំយន្តហោះចម្បាំង F-35 ក្នុងឆ្នាំ២០២២ គឺរារាំងសមត្ថភាពសហរដ្ឋអាមេរិក ក្នុងការដាក់សម្ពាធលើប្រទេសនេះ ជុំវិញចំណងមិត្តភាពជាមួយរុស្ស៊ី។ 

គួរបញ្ជាក់ថា កាលពីមុន សហរដ្ឋអាមេរិក បានដកប្រទេសតួកគី ចេញពីភាពជាដៃគូអន្តរជាតិស្តីពីយន្តហោះចម្បាំង F-35 នៅក្នុុងឆ្នាំ២០១៩ បន្ទាប់ពីប្រទេសជាសមាជិកណាតូមួយនេះ ទទួលបានប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ដែលសហរដ្ឋអាមេរិកព្រមានថា អាចសម្របរៀនពីយន្តហោះចម្បាំង F-35៕ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top