ចិន៖ យោងតាមសាជីវកម្មទិន្នន័យអន្តរជាតិថា ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងទីផ្សារនាឡិការឆ្លាតវ៉ៃ របស់ប្រទេសនេះជាមួយនឹងដំណើរការ រឹងមាំនៃនាឡិការឆ្លាតវ៉ៃដែលបង្ហាញពីសន្ទុះកំណើនខ្លាំង បើទោះបីជានិន្នាការធ្លាក់ចុះនៃទីផ្សារនាឡិការឆ្លាតវ៉ៃរបស់ចិន នៅត្រីមាសដំបូងនៃឆ្នាំនេះក៏ដោយនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។
ជាមួយនឹងចំណែកទីផ្សារ ២៤,៣ ភាគរយ ក្រុមហ៊ុន Huawei បានឈរនៅលំដាប់កំពូលនៃក្រុមហ៊ុន ផលិតនាឡិការឆ្លាតវ៉ៃទំាង៥ របស់ប្រទេសចិនទាក់ទងនឹងការដឹកជញ្ជូន និងចំណែកទីផ្សារ បន្ទាប់មកគឺក្រុមហ៊ុន Xiaomi និង Apple ។ យោងតាមរបាយការណ៍ប្រចាំត្រីមាសស្តីពីទីផ្សារ នាឡិការឆ្លាតវ៉ៃរបស់ប្រទេសចិនដោយមានចំនួន ១៧,៦២ លានគ្រឿងនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ ធ្លាក់ចុះ ១១,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
ចំពោះទីផ្សារនាឡិការឆ្លាតវ៉ៃ របស់ប្រទេសចិនត្រូវបានគេព្យាករថានឹងកើនឡើង ១៧,៤ ភាគរយនៅក្នុងឆ្នាំ ២០២០ ជាមួយនឹងកំណើន ៤៧,៧ ភាគរយនៅក្នុងទីផ្សារកាសស្តាប់ត្រចៀក និងការកើនឡើង ៣៧ ភាគរយនៅក្នុងទីផ្សារនាឡិកាមនុស្សពេញវ័យ។ សូមក្រឡេកមើលអ្នកផ្គត់ផ្គង់ផលិតផលនាឡិការឆ្លាតវ៉ៃ ធំជាងគេបំផុតនៅក្នុងការដឹកជញ្ជូន និងចំណែកទីផ្សារនៅក្នុងប្រទេសចិន នៅត្រីមាសទីមួយនៃឆ្នាំនេះ៕