បច្ចេកវិទ្យា

លោក Elon Musk ស្រមៃមើលផ្លូវរូងក្រោមដីយ៉ាងជ្រៅដើម្បីដោះស្រាយការស្ទះចរាចរណ៍ក្នុងក្រុង

អាមេរិក៖ លោក Elon Musk របស់ប្រធានក្រុមហ៊ុន Boringបានមានប្រសាសន៍ថា យើងនឹងធ្វើការប្រកួតប្រជែងទូទាំងពិភពលោកដើម្បីរកម៉ាស៊ីនខួងរូងក្រោមដីលឿនជាងមុន ដោយសារតែម៉ាស៊ីនខួងបច្ចុប្បន្នមានល្បឿន ដូចសត្វខ្យងរហូតដល់ជាង១៤ដងឯណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

មហាសេដ្ឋីរូបនេះធ្វើជាម្ចាស់ផ្ទះ ការប្រកួតតាមរយៈក្រុមហ៊ុន Boring ដែលជំរុញឲ្យក្រុមហ៊ុនសាធារណៈជនខួងរូងក្រោមដី ជម្រៅ ៩៨ ហ្វីតជាមួយនឹងការបើកជារង្វង់ ១៩.៧ អ៊ីញ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុនBoringថា យើងមានគោលបំណងសំខាន់នៃការប្រកួត គឺត្រូវខួងលឿនជាងខ្យងដែលលឿនជាងម៉ាស៊ីនរបស់វារហូតដល់ទៅ ១៤ ដង។

អ្នកឈ្នះ៣នាក់ត្រូវបានគេជ្រើសរើស នៅនិទាឃរដូវឆ្នាំ ២០២១ ដើម្បីធ្វើឲ្យលឿនបំផុតដើម្បីបញ្ចប់ផ្លូវរូងក្រោមដី រួមជាមួយកន្លែងមួយដែលមានផ្ទៃបើកបររថយន្តបញ្ជា ពីចម្ងាយរបស់ក្រុមហ៊ុន Tesla អាចបើកបរឆ្លងកាត់បាន។

គេហទំព័ររបស់ក្រុមហ៊ុនបានសរសេរថា គោលដៅរបស់ក្រុមហ៊ុនBoring គឺការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវរូងក្រោមដីដែលចាំបាច់ដើម្បីធ្វើឲ្យការដឹកជញ្ជូន បានលឿនមានសុវត្ថិភាព និងមានផាសុកភាពរួមទាំង Loop និង Hyperloop ។ ដើម្បីកសាងបណ្តាញផ្លូវរូងក្រោមដីដ៏ធំមួយដំបូងគេត្រូវបង្កើតថ្មីយ៉ាងឆាប់រហ័សដើម្បីបង្កើនល្បឿននៃការរូងក្រោមដី និងកាត់បន្ថយការចំណាយលើផ្លូវរូងក្រោមដី៕

ដោយ៖លី ភីលីព

Most Popular

To Top