បារីស៖ អ្នកវិទ្យាសាស្រ្តបាននិយាយថា រចនាសម្ព័ន្ធលោហធាតុដ៏ធំសម្បើម ដែលត្រូវបានគេហៅថា ជញ្ជាំងប៉ូលខាងត្បូង ត្រូវបានរកឃើញលាតសន្ធឹង ពាសពេញកាលពី ១,៤ ពាន់លានឆ្នាំពន្លឺ និងផ្ទុកកាឡាក់ស៊ីរាប់សែនរាប់ពាន់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជញ្ជាំងនៅតែមិនត្រូវបាន គេរកឃើញរហូតមកដល់ពេលនេះ ដោយសារតែផ្នែកធំៗ របស់វាត្រូវបានលាក់បាំង ពីទិដ្ឋភាពផែនដីដោយ មជ្ឈមណ្ឌលកាឡាក់ស៊ីMilky Way និងធូលីដែលព័ទ្ធជុំវិញវា។
ជញ្ជាំងគឺជាផ្នែកមួយ នៃរចនាសម្ព័ន្ធលោហធាតុ ដ៏ធំបំផុតមិនធ្លាប់មាន បន្ទាប់ពីអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យប៉ារីស-សាឡៃ បានធ្វើការពាក់ព័ន្ធក្នុងការបង្កើតផែនទី 3D នៃសកលលោក។
Milky Way ជាផ្នែកមួយនៃចង្កោម កាឡាក់ស៊ីក្នុងស្រុក មានអាយុកាល ៥២០ លានឆ្នាំពន្លឺឆ្លងកាត់នេះគឺប្រហែលពាក់កណ្តាលទំហំនៃជញ្ជាំងប៉ូលខាងត្បូង ឬប្រហែល ៣ ពាន់លានម៉ាយល៍។ ចំណែកឯផ្លាតូមានចម្ងាយត្រឹមតែ ៣.៧ ពាន់លានម៉ាយល៍ពីព្រះអាទិត្យឬ ០,០០០៦ ឆ្នាំពន្លឺ។
វាត្រូវបានគេរកឃើញ នៅចម្ងាយប្រហែលកន្លះពាន់លានឆ្នាំ ពន្លឺពីផែនដីដោយអ្នកស្រាវជ្រាវ ដោយប្រើបច្ចេកទេសគូសផែនទី ដែលពាក់ព័ន្ធនឹងការ វាស់ល្បឿននៃកាឡាក់ស៊ី ៕
ដោយ៖ លី ភីលីព


