បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា ក្រុមហ៊ុនយក្ស Google បានប្រកាសអំពីផែនការ របស់ខ្លួនហើយថា នឹងធ្វើការវិនិយោគប្រាក់ប្រមាណជា ១០ពាន់ប៊ីលានដុល្លារ ទៅក្នុងប្រទេសឥណ្ឌា ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ការវិនិយោគនេះត្រូវបាន ក្រុមហ៊ុនបញ្ជាក់ដែរថា គឺជាផ្នែកមួយនៃផែនការ ដើម្បីធ្វើឲ្យសេវាអ៊ីនធឺណេត កាន់តែមានតម្លៃធូរថ្លៃ និងមានប្រយោជន៍កាន់តែខ្លាំងឡើង សម្រាប់មនុស្សរាប់ពាន់លាននាក់។ ប្រធានប្រតិបត្តិលោក Sundar Pichai បានប្រកាសដែរថា ការវិនិយោគនេះគឺ វាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត របស់យើងទៅលើអនាគត នៃប្រទេសឥណ្ឌា និងសេដ្ឋកិច្ចបែបឌីជីថល ដ៏មានសុខភាពរបស់ ប្រទេសមួយនេះផងដែរ។
គួរឲ្យដឹងដែរថា កញ្ចប់ថវិកាទាំងនេះនឹងយកទៅ ប្រើប្រាស់ទៅតាមផ្នែកសំខាន់ៗ ជាច្រើនដូចជាការងារជាដៃគូ ការចំណាយទៅលើហេដ្ឋារចនាសម្ព័ន្ធ ហើយតាមផែនការគម្រោងនេះ គឺនឹងមានរយៈពេលចន្លោះពី ៥ទៅ៧ឆ្នាំខាងមុខនេះ៕
ប្រែសម្រួល៖ ស៊ុន លី

