អាមេរិក៖លោក Elon Muskបាននិយាយថា ក្រុមហ៊ុនលោកគ្រោង បញ្ជូនមនុស្សទៅភពព្រះអង្គារជាមួយរ៉ុក្កែតផ្កាយរណបរបស់ក្រុមហ៊ុន SpaceX ហើយក្តីសុបិន្តនោះអាចនឹងក្លាយជាការពិត ប៉ុន្តែអ្នកខ្លះនិយាយថាវាលឿនពេកហើយ សម្រាប់លោក Elon Musk នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ឯកសារបិទផ្លូវជុំវិញបរិវេណរោងចក្រនៅរដ្ឋតិចសាស់ បង្ហាញថា គំរូផ្កាយរណប SN5 នឹងហោះហើរជិត ៥០០ ហ្វីតទៅក្នុងអាកាសកម្ពស់ នៅចន្លោះពីថ្ងៃទី១៣ ដល់ ១៥ ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ ការហោះហើរលើកដំបូង របស់ SN5 គឺអាស្រ័យលើការធ្វើតេស្តិ៍របស់ម៉ាស៊ីន Raptor ដែលគ្រោងធ្វើនៅថ្ងៃច័ន្ទនេះ។
ព័ត៌មាននេះលេខចឡើងបន្ទាប់ ពីការធ្វើតេស្តិ៍របស់ផ្កាយរណប ដែលបរាជ័យ ក្នុងពេលលោក Musk បានមើលគ្រាប់រ៉ុក្កែត ៤ នៅលើភពព្រះអង្គារបានផ្ទុះឡើងនៅកន្លែងបាញ់បង្ហោះ។ យោងតាមក្រុមហ៊ុន Teslarati បាននិយាយថា ម៉ាស៊ីន Raptor នឹងត្រូវឆ្លងកាត់ការសាកល្បងនៅថ្ងៃទី ១៣ ខែកក្កដា ហើយប្រសិនបើមើល ទៅល្អវាអាចភ្ជាប់ទៅនឹង Starship សម្រាប់ជើងហោះហើរ ៤៩២ ហ្វីតនៅ ៣ ថ្ងៃក្រោយ។
SN5 បានចាកចេញពីរោងចក្ររ៉ុក្កែត កាលពីខែមិថុនា សម្រាប់កន្លែងសាកល្បងនៅ Boca Chia រដ្ឋតិចសាស់ – តិចជាងមួយខែបន្ទាប់ពីគំរូទី ៤ បានផ្ទុះឡើង៕