បច្ចេកវិទ្យា

ហ្គេម ជាង២៥០០ ត្រូវលុបចេញពី China App Store របស់ Apple បន្ទាប់ពីបិទចន្លោះប្រហោង

ហុងកុង៖ទិន្នន័យពី SensorTower បានបង្ហាញថា ហ្គេមទូរស័ព្ទជាង ២៥០០ ត្រូវបានលុបចេញពីChina app store របស់ Apple នៅសប្តាហ៍ដំបូងនៃខែកក្កដា គឺ៤ដងច្រើនជាងរយៈពេលដូចគ្នានៅក្នុងខែមិថុនា បន្ទាប់ពី Apple បានបិទចន្លោះប្រហោងដើម្បីអនុលោមតាម តម្រូវការអាជ្ញាប័ណ្ណរបស់ចិនយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Apple បានផ្តល់ឲ្យអ្នកចេញផ្សាយនូវហ្គេមរកប្រាក់ចំណូលបានកំណត់នៅចុងខែ មិថុនាដើម្បីដាក់លេខអាជ្ញាប័ណ្ណចេញដោយរដ្ឋាភិបាលដោយ អនុញ្ញាតឲ្យពួកគេធ្វើការទិញកម្មវិធីដែលជាតម្រូវការមួយ App stores សម្រាប់ប្រព័ន្ធAndroid នៅប្រទេសចិនមានជាយូរមកហើយ។ គេមិនទាន់ដឹងច្បាស់ថា ហេតុអ្វីបានជាក្រុមហ៊ុន Apple អនុញ្ញាតឲ្យមានចន្លោះប្រហោងបែបនេះអស់រយៈពេលជាយូរមកហើយ។

យោងទៅតាម SensorTowerថា ហ្គេមគួរឲ្យកត់សម្គាល់ត្រូវបានលុបចេញពី App Store របស់ប្រទេសចិនកាលពីខែកក្កដារហូតមកដល់ពេលនេះរួមមាន “Hay Day”, “Nonstop Chuck Norris” “Solitaire” សម្រាប់ Zynga។  ក្រុមហ៊ុន Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

លោក Randy Nelson ប្រធានផ្នែក Mobile Insights នៅក្រុមហ៊ុន SensorTower បានមានប្រសាសន៍ថា វាអាចទៅរួច ហ្គេមទាំងនេះនឹងមានលក់ម្តងទៀត នាពេលអនាគត ប៉ុន្តែវាបានបាត់ពីកន្លែងស្តុកទុកអស់ រយៈពេលជាង ៥ ថ្ងៃ។ លោកបានបន្ថែមថា ក្រុមអ្នកវិភាគកម្មវិធី មិនអាចកំណត់ពីហេតុផលនៃហ្គេមនីមួយៗសម្រាប់ការ ដកចេញនោះឡើយ ប៉ុន្តែការរកឃើញដ៏គួរឲ្យកត់សម្គាល់ ទៅវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top