បច្ចេកវិទ្យា

ក្រុមហ៊ុនកំពូលៗ ទាំង៥ ដែលធ្វើការ នាំចេញកុំព្យូទ័រ ច្រើនបំផុត ក្នុងត្រីមាសទី ២

ចិន៖យោងតាមទីប្រឹក្សាទីផ្សារ អន្តរជាតិរបស់IDCបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនកុំព្យូទ័រ HP Inc បានវ៉ាដាច់ក្រុមហ៊ុន Lenovo ឈរនៅលើគេក្នុងបញ្ជីក្រុមហ៊ុន កំពូលៗទាំង៥ ដែលមានការនាំចេញកុំព្យូទ័រ តាមបណ្តាប្រទេសទូទាំងពិភពលោកច្រើនជាងគេបំផុតក្នុងត្រីមាសទី ២យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Jitesh Ubrani អ្នកគ្រប់គ្រងស្រាវជ្រាវ សម្រាប់ឧបករណ៍តាមដានចល័តរបស់ IDCបានមានប្រសាសន៍ថា តម្រូវការដ៏ខ្លាំងក្លាដែលជំរុញដោយការងារ ពីផ្ទះក៏ដូចជាតម្រូវការរៀនតាមអេឡិចត្រូនិច បានកើនឡើងលើសការរំពឹងទុកពីមុន ហើយបានដាក់កុំព្យូទ័រ ជាចំណុចកណ្តាលនៃផលប័ត្របច្ចេកវិទ្យារបស់អ្នកប្រើប្រាស់។ 

ការនាំចេញកុំព្យូទ័រទូទាំងពិភពលោក រួមមានកុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ និងស្ថានីយការងារ បានកើនឡើង១១,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់ចំនួនសរុប ៧២,៣ លានគ្រឿងនៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២០ ៕ដោយ៖លី ភីលីព

Most Popular

To Top