បច្ចេកវិទ្យា

របាយការណ៍៖ចក្រភពអង់គ្លេស ស្នើសុំឲ្យជប៉ុនបង្កើតបណ្តាញ 5G គ្មានក្រុមហ៊ុនបច្ចេកវិទ្យា Huawei

តូក្យូ៖សារព័ត៌មាន Nikkei បាននិយាយថា ជាជំហានមួយបន្ថែមទៀតនៅក្នុងសង្គ្រាមបច្ចេកវិទ្យា និងសន្តិសុខពិភពលោករវាងសហរដ្ឋអាមេរិក និងចិន ខណៈរដ្ឋាភិបាលអង់គ្លេសបានស្នើសុំឲ្យប្រទេស ជប៉ុនជួយបង្កើតបណ្តាញឥតខ្សែ 5G របស់ខ្លួនដោយគ្មានក្រុមហ៊ុនបច្ចេកវិទ្យា Huawei យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

business daily ដោយមិនបានដកស្រង់ប្រភពព័ត៌បានឲ្យដឹងថា ចក្រភពអង់គ្លេសបានដាក់ឈ្មោះក្រុមហ៊ុន NEC Corp និងFujitsu Ltd ជាអ្នកផ្គត់ផ្គង់ដ៏មានសក្តានុពលជំនួសក្រុមហ៊ុន Huawei វិញ។ សារព័ត៌មាន Nikkei បាននិយាយថា មន្រ្តីអង់គ្លេសបានជួបជាមួយសមភាគីរបស់ពួកគេនៅទីក្រុងតូក្យូនៅ២ថ្ងៃ បន្ទាប់ពីចក្រភពអង់គ្លេសបានបញ្ជាទិញឧបករណ៍ Huawei ពីបណ្តាញ 5G របស់ខ្លួននៅចុងឆ្នាំ ២០២៧ ។

នៅពេលអង់គ្លេសត្រៀមចាកចេញពីសហគមន៍អ៊ឺរ៉ុបការភ័យខ្លាចចំពោះសុវត្ថិភាពរបស់ក្រុមហ៊ុន Huawei បានបង្ខំឲ្យលោកនាយករដ្ឋមន្រ្តី Johnson ជ្រើសរើសរវាងសហរដ្ឋអាមេរិក និងចិនដោយថ្លឹងថ្លែងសម្ព័ន្ធមិត្តដ៏សំខាន់មួយ ប្រឆាំងនឹងការវិនិយោគរាប់ពាន់លានដុល្លារ។

សារព័ត៌មាន Nikkei បានបន្តថា ការផ្លាស់ប្តូរចុងក្រោយឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់អង់គ្លេស ក្នុងការនាំអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារថ្មីៗដើម្បីជំរុញការ ប្រកួតប្រជែង និងជួយកាត់បន្ថយថ្លៃដើមសម្រាប់ ក្រុមហ៊ុនដឹកជញ្ជូនឥតខ្សែរបស់ ប្រទេសនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top