អាមេរិក៖ ការប៉ោងថ្មអាចបណ្តាល ឲ្យផ្នែកខាងក្រោយនៃទូរស័ព្ទ Pixel 4 XL របស់ក្រុមហ៊ុនGoogle បណ្តាលឲ្យមានបញ្ហាបន្ទះ ខាងក្រោយនៃទូរស័ព្ទហើបចេញ ប៉ុន្តែក្រុមហ៊ុនមិនបានសារភាពថា បញ្ហានេះកំពុងកើត ឡើងម្តងទៀតទេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
យោងតាមរបាយការណ៍ពី Android Policeបានឲ្យដឹងថា អ្នកប្រើប្រាស់ជាច្រើន នៅលើវេទិកាផ្ទាល់របស់ Google និងក្រុមហ៊ុន Reddit បានត្អូញត្អែរអំពីបញ្ហាដែល អាចបណ្តាលមកពីគុណវិបត្តិ នៅក្នុងការរចនាទូរស័ព្ទ។ អ្នកប្រើប្រាស់ Reddit ម្នាក់អះអាងថា គ្រប់គ្រងហាងជួសជុល uBreakFix និយាយថា បញ្ហានេះត្រូវបានគេដឹងជាទូទៅ និងត្រូវបានគេស្គាល់ថា ជាការហើមថ្មដោយសារតែ ឧបករណ៍ភ្ជាប់មានកំហុស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ uBreakFix បានប្រាប់ Engadget ថា អ្នកប្រើប្រាស់ក៏អះអាងថា បុគ្គលិកត្រូវបានគេប្រាប់ មិនឲ្យទទួលស្គាល់បញ្ហានេះ។ ការហើមថ្មកើតឡើង នៅពេលភ្នាសកោសិកាត្រូវបាន សម្របសម្រួលដែលអនុញ្ញាតឲ្យ មានសំណើមប្រតិកម្មជាមួយសារធាតុគីមី និងបណ្តាលឲ្យថ្មពង្រីក ៕
ដោយ៖ លី ភីលីព

