បច្ចេកវិទ្យា

កំណើន Azure របស់ក្រុមហ៊ុន Microsoft ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះទាប ជាង៥០ភាគរយ ជាលើកដំបូង

SEATTLE៖អាជីវកម្មកុំព្យូទ័រCloudដ៏ល្បីល្បាញ Azure របស់ក្រុមហ៊ុន Microsoft Corp បានរាយការណ៍ថា ការលក់មានការកើនឡើងក្រោម ៥០ភគរយជាលើកដំបូងមិនធ្លាប់មាន រាប់បញ្ជូនភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា យក្សធ្លាក់ចុះ៣ភាគរយទោះបីវាបានកើនលើសការប៉ាន់ស្មានប្រាក់ចំណូល ប្រចាំឆ្នាំក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

យោងតាមទិន្នន័យរបស់ IBES ពីក្រុមហ៊ុន Refinitiv ថា ក្រុមហ៊ុន Microsoft បាននិយាយថា ប្រាក់ចំណូលលើផ្នែកវៃឆ្លាតរបស់ខ្លួនបានកើនឡើង១៧ ភាគរយដល់ ១៣,៤ ពាន់លានដុល្លារដោយមានកំណើន ៤៧ ភាគរយនៅ Azure ។ ក្រុមអ្នកវិភាគគិតជាមធ្យមបានរំពឹងថា នឹងទទួលបានប្រាក់ចំណូលចំនួន ១៣,០៩ ពាន់លានដុល្លារ
ប្រាក់ចំណូលពីផ្នែកកុំព្យូទ័រផ្ទាល់ខ្លួនដែលជា ចំនួនច្រើនបំផុតដោយការលក់បានកើនឡើង ១៤ ភាគរយដល់ ១២,៩ ពាន់លានដុល្លារ លើសការប៉ាន់ស្មានរបស់អ្នកវិភាគចំនួន ១១,៤៦ ពាន់លានដុល្លារ។ អង្គភាពនេះរួមបញ្ចូលទាំងកម្មវិធីវីនដូប្រព័ន្ធលេងហ្គេម អូតូការផ្សព្វផ្សាយពាណិជ្ជកម្មតាម អ៊ីនធឺណិតនិងកុំព្យូទ័រផ្ទាល់ខ្លួន។

ប្រាក់ចំណូលសុទ្ធបានធ្លាក់ចុះដល់ ១១,២០ ពាន់លានដុល្លារឬ ១,៤៦ ដុល្លារក្នុងមួយហ៊ុនពី ១៣,១៩ ពាន់លានដុល្លារឬ ១,៧១ ដុល្លារក្នុងមួយហ៊ុនកាលពីមួយឆ្នាំមុន។ តាមទិន្នន័យរបស់ក្រុមហ៊ុន IBES ពីក្រុមហ៊ុន Refinitiv ថា ប្រាក់ចំណូលបានកើនឡើង ១៣ ភាគរយដល់ ៣៨,០៣ ពាន់លានដុល្លារនៅត្រីមាសទី ៤ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាលើសការប៉ាន់ស្មានដែលមានចំនួន ៣៦.៥ ពាន់លានដុល្លារ៕ ដោយ៖លី ភីលីព

Most Popular

To Top