បេសកកម្មទៅកាន់ឋានព្រះច័ន្ទដែល ត្រូវបានប្រជាជនអាមេរិកទទួលស្គាល់ថា ជាបេសកកម្មដែលបានចំណាយថវិកាជាតិអស់ច្រើនបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្ររបស់ប្រទេស។
នៅកំឡុងពេលដែលដំណើរការបំផុត នៅក្នុងបេសកកម្មអាប៉ូឡូទៅកាន់ឋានព្រះច័ន្ទនោះមានបុគ្គលិក របស់អង្គការណាសាប្រមាណជា៣៤០០០នាក់ និងបុគ្គលិកខាងក្រៅ ផ្សេងទៀតប្រមាណជា៣៧៥០០០នាក់ ដែលបានចូលរួមចំណែកក្នុងការបំពេញការងារនៅក្នុង គម្រោងការនេះ។
ដំណាក់កាលតំបូងការប៉ាន់ស្មាន ទៅលើប្រាក់ចំណាយមានលទ្ធផលផ្សេងៗគ្នាប៉ុន្តែអ្វីដែលបានលេចឡើងនៅក្នុងកិច្ចប្រជុំសភាឆ្នាំ២០០៨ដែលបានធ្វើការកែប្រែតម្លៃសរុបដែលបានចំណាយទៅលើបេសកកម្មមួយនេះកើនឡើងទៅដល់៩៨ពាន់លានដុល្លារដែលវាត្រូវបានគេគណនាថាអាចស្មើរនឹងការឧបត្ថម្ភទៅលើប្រជាជនអាមេរិកទាំងមូលដែលរស់ក្នុងប្រទេសនៅក្នុងឆ្នាំ១៩៦៩ទាំងប្រុសទាំងស្រីក្មេងចាស់ទាំងអស់ក្នុងម្នាក់៥០០ដុល្លារអាមេរិក៕
ប្រែសម្រួល:ស៊ុនលី