បរទេស៖ទូរទស្សន៍ BBC នៅសប្តាហ៍នេះ បានសរសេរថាក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla ត្រូវបានគេជឿជាក់ថាគឺមិនទទួលបាននូវភាព ចលាចលផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតដែល មានវត្តមានលើពិភពលោកបច្ចុប្បន្ននេះឡើយហើយ ត្រូវបានគេរាយការណ៍ថានៅតែទទួលបានប្រាក់ចំណេញ ប្រចាំត្រីមាសចំនួន៤ដងជាប់ៗគ្នាផង។
ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅក្នុងទីក្រុងកាលីហ្វ័រញ៉ាមួយនេះអាចរកចំណូលបានទៅដល់ ១០៤លានដុល្លារអាមេរិកក្នុងរយៈពេល៣ខែគិតត្រឹមខែមិថុនា។ នោះមានន័យថាភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលកំពុងកើនឡើងយ៉ាងខ្លាំងនឹងឃើញតម្រូវការកាន់តែច្រើន ពីវិនិយោគិនដែលតាមដានសន្ទស្សន៍នេះ។
លោក Elon Musk បាននិយាយថា ក្រុមហ៊ុននេះផ្តោតលើការលូតលាស់ដែលកំពុងដំណើរការរួមទាំង រោងចក្រមួយនៅអាល្លឺម៉ង់ព្រមទាំងរោងចក្រថ្មីមួយ ដែលគាត់បានប្រកាសថានឹងមានទីតាំងនៅជិតទីក្រុងអូស្ទីន នៃរដ្ឋតិចសាស់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី

