បច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌា និងអាមេរិក ធ្វើការងាររួមគ្នាលើបច្ចេកវិទ្យា 5G

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនឥណ្ឌាដែលមានឈ្មោះ ថា Wipro បានប្រកាសថាខ្លួននឹងដំណើរការសេវាកម្មដំណោះស្រាយ លើបច្ចេកវិទ្យា 5G ជាមួយនឹងក្រុមហ៊ុនអាមេរិក IBM។

ក្រុមហ៊ុនបានប្រកាសទៀតថាបច្ចេកវិទ្យានេះ នឹងអាចនាំឲ្យអតិថិជនាំងឡាយរបស់ខ្លួនអាចដំណើរការ ដោយស្វ័យប្រវត្តិនិងកាន់តែមានសុវត្ថិភាពនិងជាពិសេស ជាងនេះគឺតម្លៃកាន់តែធូរថ្លៃ។

គួរឲ្យដឹងដែរថាថ្មីៗនេះ ក្រុមហ៊ុនទាំងពីរ បានបើកដំណើរការ Wipro IBM Novus Lounge ដែលត្រូវបានរចនាឡើងដើម្បីពន្លឿនការច្នៃប្រឌិតរបស់ អតិថិជននិងនាំមកនូវដំណោះស្រាយដែលត្រៀមរួចជាស្រេច នៅក្នុងឧស្សាហកម្មCloud បែបសាធារណៈផង និងឯកជនផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top