កូរ៉េខាងត្បូង៖ស្មាតហ្វូន Galaxy Note 20 ដែលនឹងមកដល់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង Samsung បានលេចធ្លាយពីព័ត៌មានលក្ខណៈពិសេសមុនការបង្ហាញខ្លួនជាផ្លូវការនៅខែក្រោយនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
យោងតាមគេហទំព័រព័ត៌មាន IT របស់អាល្លឺម៉ង់ WinFuture បានឲ្យដឹងថា ប្រភេទស្មាតហ្វូនNote 20 និង Note 20 Ultra នឹងប្រើប្រាស់ប្រព័ន្ធទាំង 5G និងស្ទ្រីមហ្គេម Xbox លើ Cloud ។ ឧបករណ៍ទាំង២ត្រូវបានធ្វើឲ្យប្រសើរឡើងសម្រាប់ការលេងហ្គេមតាមរយៈ Xbox Game Pass ជាសេវាកម្មជាវវីដេអូហ្គេមរបស់ក្រុមហ៊ុន Microsoft ផ្តល់ឲ្យអ្នកប្រើប្រាស់នូវកាតាឡុកនៃហ្គេម។
ហ្គេមជាង ៩០ គួរតែមាននៅលើស្មាតហ្វូនតាមរយៈ Cloud ធ្វើឲ្យGalaxy Note 20 ក្លាយជាកុងសូលហ្គេមចល័ត។ ក្រុមហ៊ុន Samsung កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Microsoft ដើម្បីផ្តល់ជូននូវការធ្វើសមកាលកម្មដោយស្វ័យប្រវត្តិជាមួយ OneNote ជាកម្មវិធីកត់ចំណាំរបស់ Microsoft ក៏ដូចជាការបញ្ជាកាយវិការ។ទូរស័ព្ទទាំង២ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ភ្ជាប់មកជាមួយប្រព័ន្ធក
មេរ៉ា៣ដង និងមានប៊ិច S Pen ថ្មីដែលជាលក្ខណៈពិសេសនៃស៊េរី Note របស់ក្រុមហ៊ុន Samsung៕ដោយ៖លី ភីលីព



