បរទេស៖ក្រុមហ៊ុនការពារជាតិ Lockheed Martin បានបដិសេធមិនសន្យាចំពោះសមាជិកសភាថា ខ្លួននឹងសងសំណងទាំងស្រុងដល់ក្រសួងការពារជាតិ នូវឯកសារសម្ភារៈដែលមានបញ្ហា ពាក់ព័ន្ធនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 Joint Strike Fighter នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភា ក្នុងសប្ដាហ៍នេះ។
សមាជិកគណៈកម្មាធិការត្រួតពិនិត្យរដ្ឋសភា តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះក្រុមហ៊ុនការពារជាតិនេះនិងមន្ត្រីមន្ទីរបញ្ចកោណ សម្រាប់ការបរាជ័យមិនអាចជួសជុលប្រព័ន្ធថែទាំយន្តហោះចម្បាំង F-35 បាន ដោយនិយាយថា ពួកគេកំពុងធ្វើឲ្យអាយុជីវិតមានភាពប្រថុយប្រថាន ដោយសារតែមិនធ្វើសកម្មភាពលើបញ្ហា។
សមាជិករដ្ឋសភា លោកស្រី Carolyn Maloney ជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសភា បាននិយាយថា “យើងមានអាចសង្ឃឹមបានថា ឧទ្ទវហេតុបែបនេះ មិនកើតមានសោះនោះទេ។ បញ្ហាទាំងនេះត្រូវតែដោះស្រាយ”។ លោកស្រីបានបន្តថា លោកស្រីកំពុងតែពិចារណាច្បាប់ដើម្បីធានាថា យន្តហោះចម្បាំង F-35 បំពេញតាមក្តីរំពឹងទុកលើប្រតិបត្តិការ៕ ប្រែសម្រួល៖ប៉ាង កុង

