ក្រុមវិចិត្រករមកពីជុំវិញពិភពលោកចំនួន ៥០ នាក់បាននាំគ្នាប្រមូលគ្រឿងដែកដែលគេបោះចោលនៅទីធ្លា Pruszkow នាទីក្រុង Warsaw ប្រទេសប៉ូឡូញ យកមកច្នៃចេញជារថយន្តកំពូលៗ ហើយថែមមានច្នៃជាម៉ូតូទៀតផង។
ម៉ូដែលរថយន្តដែលគេច្នៃឡើងរួមមាន Merc 300 SL, Bugatti Veyron, Lamborghini Aventador, Fiat 500, Maserati GranTurismo និង ម៉ូតូធំមួយគ្រឿង។ រថយន្តនីមួយៗបានច្នៃយ៉ាងយកចិត្តទុកជាទីបំផុត ដែលធ្វើឲ្យរូបរាងរបស់វាមានលក្ខណៈដូចគ្នាបេះបិទទៅនឹងរូបរាងដើម ទាំងផ្នែកខាងក្នុង និងខាងក្រៅ៕ ប្រភព៖Sabay











