តូក្យូ៖ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda បានរាយការណ៍ថា ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ត្រីមាសខែមេសា – មិថុនា ដោយសារតែជំងឺរាតត្បាត COVID-19វាយប្រហារពិពភលោក ជាពិសេសនៅសហរដ្ឋអាមេរិក ជប៉ុន និងឥណ្ឌាដែលជាទីផ្សារ សំខាន់បំផុតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុន Honda បានបាត់បង់ទឹកប្រាក់ចំនួន ៨២,៨ ពាន់លានយ៉េន (៧៦៥ លានដុល្លារ) នៅត្រីមាសទី ១ ដែលផ្ទុយពីប្រាក់ចំណេញ ១៧២ ពាន់លានយ៉េនកាលពីឆ្នាំសារពើពន្ធមុន។ អនុប្រធានប្រតិបត្តិលោក Seiji Kuraishi បានប្រាប់អ្នកយកព័ត៌មានថា ការលក់ និងប្រាក់ចំណេញត្រូវបានរំពឹងថា នឹងមានការកើនឡើងវិញ។
លោកបានមានប្រសាសន៍ថា ជាការពិតភាពមិនប្រាកដប្រជានៅតែមានអំពីវីរុសនេះ ប៉ុន្តែផលប៉ះពាល់អវិជ្ជមានភាគច្រើនបណ្តាលមកពីការលំបាកក្នុងការផលិត និងការលក់ដែលបានជាប់គាំង។ លោកបានបន្តថា វិបត្តិនេះបានបញ្ជាក់ជាថ្មីពីតម្រូវការសម្រាប់ក្រុមហ៊ុន Honda ផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនឡើងវិញតាមរយៈការបង្កើនការលក់តាមអ៊ីនធើណេត និងការរីកចម្រើនកាន់តែខ្លាំង។
បើយោងតាមក្រុមហ៊ុនផលិតរថយន្តម៉ាក Accord, ប្រេងឥន្ធនៈ Clarity, កោសិកាប្រេងឥន្ធនៈ Clarity, រថយន្តម៉ាក Asimo និងរថយន្តម៉ាក Odyssey minivanថា ការលក់រថយន្ត Honda ប្រចាំត្រីមាសនៅទីក្រុងតូក្យូបានធ្លាក់ចុះ ៤៧ ភាគរយស្មើនឹង ២,១ ពាន់ពាន់លានយ៉េន (២០ ពាន់លានដុល្លារ)៕ ដោយ៖លី ភីលីព