ការទិញរថយន្តប្រណីត និងមានសមត្ថភាពកំពូលខ្លាំង នៅប្រទេសហ្វីលីពីន មិនមែនចំណាយតិចលុយនោះទេ។ ជាក់ស្ដែងដូចជារថយន្ត McLaren 620R ជាដើម តម្រូវឲ្យបង់ពន្ធរហូតដល់ប្រមាណ ៣៤ម៉ឺនដុល្លារឯណោះ។
យ៉ាងណាក្ដីដើម្បីចង់ជៀសមិនបាច់បង់ពន្ធ ដ៏ច្រើនមហិមានេះ អ្នកនាំចូលរថយន្តម្នាក់នៅហ្វីលីពីន បានក្លែងបន្លំឯកសារសម្រាប់រថយន្ត McLaren 620R ដែលខ្លួននាំចូល ដោយបានចុះក្នុងឯកសារថាជារថយន្ត Porsche Cayman ជំនួសវិញ។ ធ្វើដូចនេះ បានធ្វើឲ្យតម្លៃពន្ធនាំចូលធ្លាក់មក នៅត្រឹមប្រមាណ ៣ម៉ឺនដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយការក្លែងបន្លំនេះត្រូវបានមន្ត្រីការិយាល័យគយ នៃប្រទេសហ្វីលីពីន ចាប់បាននៅនឹងកន្លែងកាលពីថ្ងៃទី៣ ខែសីហា កន្លងទៅនេះ។ គួរដឹងថារថយន្ត Porsche 620R ដែលនាំចូលគឺមានតម្លៃប្រមាណ ៦៧២ ២៤៨ដុល្លារ ដែលត្រូវបង់ពន្ធនាំចូលស្មើនឹងពាក់កណ្ដាល នៃតម្លៃរថយន្តគឺប្រមាណ ៣៤ម៉ឺនដុល្លារ៕
ប្រភព៖ Sabay