ក្រុមហ៊ុន Bugatti បានចាប់ផ្ដើមការដឹកជញ្ជូនរថយន្ត Bugatti Divo មួយគ្រឿងដំបូងជូនដល់អតិថិជននៅសហរដ្ឋអាមេរិក ដែលទិដ្ឋភាពនៃការដឹកជញ្ជូន និងការមកដល់របស់រថយន្តតម្លៃ ៥,៨លានដុល្លារនេះ ត្រូវបានហាងលក់រថយន្តស៊េរីកប់ Miller Motorcars ថតជាវីដេអូចែកចាយលើបណ្ដាញអ៊ីនធឺណិត។

រថយន្ត Bugatti Divo ត្រូវបានដឹកជញ្ជូនពីទីក្រុងប៉ារីសតាមជើងយន្តហោះ មកដល់ព្រលានយន្តហោះ JFK នៅទីក្រុង New York សហរដ្ឋអាមេរិក បន្ទាប់មកគេដឹករថយន្តតាមរយៈរថយន្តកុងតឺន័រដ៏ធំមួយ ទៅកាន់ឃ្លាំងរបស់ហាងលក់រថយន្ត។
ពេលដល់ទីតាំងហើយ គេបានលើកទូដែលមានដាក់រថយន្ត Bugatti Divo ចេញពីរថយន្តកុងតឺន័រ និងបើកទូឈើ ហើយបើករថយន្តចេញដោយប្រុងប្រយ័ត្នបំផុត។ ទស្សនាវីដេអូខាងក្រោម ៖
ប្រភព៖ Sabay
