បច្ចេកវិទ្យា

Lexus ចុះប៉ាតង់ឈ្មោះថ្មី RZ 450e ទំនងជាឡាន អត់ប្រើសាំង

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តជប៉ុន Lexus បានចុះប៉ាតង់ឈ្មោះថ្មី ហៅថា RZ 450e នៅសហរដ្ឋអាមេរិក, អឺរ៉ុប និងអូស្ត្រាលី។

ចំពោះអ្នកស្គាល់ពីរថយន្ត Lexus មិនពិបាកយល់ឡើយថា RZ 450e ជារថយន្តប្រភេទណា ដោយសារតែអក្សរ “e” នោះ គឺតំណាងឲ្យរថយន្តអគ្គិសនី ដូចម៉ូដែល Lexus UX 300e​ អីចឹង។ ដោយឡែកអក្សរ “Z”​ នៅមិនមានប្រើក្នុងត្រកូល Lexus ឡើយ ប៉ុន្តែអក្សរ “R” មានប្រើលើម៉ូដែល RX និង RC រួចមកហើយ។

គួរឲ្យដឹងថា ចក្ខុវិស័យរបស់ក្រុមហ៊ុន Toyota និង Lexus គឺបញ្ចេញរថយន្តអគ្គិសនីឲ្យបាន ៦ ម៉ូដែល ត្រឹមឆ្នាំ២០២៥ ហើយរថយន្ត Lexus UX 300e គឺជាម៉ូដែលដំបូងបង្អស់ ដោយចេញលក់នៅចិនកាលពីដើមឆ្នាំកន្លងទៅនេះ៕

ប្រភព៖ sabay

Most Popular

To Top