បរទេស៖ នៅសប្តាហ៍នេះប្រទេសអ៊ីរ៉ង់ បានដាក់តាំងបង្ហាញជាផ្លូវការ នូវមីស៊ីលឆ្លងទ្វីបបាញ់ពីលើដី ដែលរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Amir Hatami បាននិយាយថា វាអាចរត់បានទៅដល់ចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារ ដែនអាកាសប្រភេទថ្មីផង។
ការប្រកាសជាផ្លូវការនេះត្រូវបាន គេមើលឃើញថាអ៊ីរ៉ង់ ហាក់ដូចជាមិនមានការ អើពើនឹងការទាមទាររបស់អាមេរិក ដែលពីក្រុងតេរ៉ង់ដើម្បីបញ្ឈប់កម្មវិធី មីស៊ីលរបស់ខ្លួននោះឡើយ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍លោក Hatami បាននិយាយថាមីស៊ីលឆ្លងទ្វីប ដែលមានឈ្មោះថា martyr Qassem Soleimani អាចរត់បានចម្ងាយ ១៤០០ គីឡូម៉ែត្រនិងមីស៊ីលការពារ ដែនអាកាសថ្មីដែលមានឈ្មោះថា martyr Abu Mahdi មានរយៈចម្ងាយជាង ១០០០ គីឡូម៉ែត្រ។
គួរឲ្យដឹងដែរថារូបភាពនៃមីស៊ីល ទាំងនោះត្រូវបានបង្ហាញនៅ លើកញ្ចក់ទូរទស្សន៍រដ្ឋ ក្រោមចំណងជើងធំៗដែលនិយាយថា ជា មីស៊ីលការពារដែនអាកាសថ្មីបំផុត របស់អ៊ីរ៉ង់សម្រាប់ការងារពង្រឹងបន្ថែមទៀត នូវកម្លាំងការពារ របស់ប្រទេសអ៊ីរ៉ង់ ៕
ប្រែសម្រួល៖ ស៊ុន លី