បច្ចេកវិទ្យា

ការលុបវីដេអូលើ YouTube កើនឡើងខ្ពស់ ខណៈកម្មវិធី ពង្រឹងច្បាប់ថ្មី

សេនហ្វ្រេនស៊ីស្កូ៖ YouTube និយាយថា ការលុបចេញវីដេអូបានកើនឡើងយ៉ាងខ្លាំងនៅត្រីមាសទី ២ នៃឆ្នាំនេះ ដោយសារក្រុមហ៊ុនពឹងផ្អែកលើកម្មវិធីពង្រឹងច្បាប់មាតិកាដើម្បីការពារកម្មករពីជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

វីដេអូច្រើនជាង ១១,៤ លានត្រូវបានទាញចេញពីប្រព័ន្ធអ៊ីនធើណេតដ៏ពេញនិយមដែលស្ទើរតែចំនួនទ្វេដងត្រូវបានដកចេញក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះបង្កើតកំណត់ត្រាថ្មីប្រចាំត្រីមាសសម្រាប់ក្រុមហ៊ុនដែលគ្រប់គ្រងដោយGoogle។

YouTube បានបន្តថា នៅពេលគិតគូរជាមួយនឹងសមត្ថភាពពិនិត្យឡើងវិញរបស់មនុស្សត្រូវបានកាត់បន្ថយយ៉ាងខ្លាំងដោយសារតែ COVID-19 យើងត្រូវបានបង្ខំឲ្យធ្វើការជ្រើសរើសរវាងសក្តានុពលនៃការអនុវត្តន៍ច្បាប់ ឬការអនុវត្តហួសកម្រិត។

គេហទំព័រផ្សាយតាមវីដេអូបានបន្ថែមថា ខ្លួនបានជ្រើសរើសយកការដាក់បណ្តាញឲ្យកាន់តែទូលំទូលាយដើម្បីឲ្យមាតិកាភាគច្រើនដែលអាចបង្កគ្រោះថ្នាក់ដល់សហគមន៍នឹងត្រូវបានដកចេញយ៉ាងឆាប់រហ័សដោយដឹងថា បើគ្មានមនុស្សធ្វើការហៅការវិនិច្ឆ័យទេវីដេអូមួយចំនួនមិនបំពានគោលការណ៍នឹងត្រូវបានលុបចោល។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា គេហទំព័រ YouTube បានលះបង់ធនធានបន្ថែមដើម្បីពិនិត្យមើលឡើងវិញនូវបណ្តឹងឧទ្ធរណ៍ដែលបានកើនឡើងទ្វេដងពីត្រីមាសមុន ប៉ុន្តែនៅតែតិចជាង ៣ ភាគរយនៃចំនួនសរុប៕ ដោយ៖លី ភីលីព

Most Popular

To Top