បច្ចេកវិទ្យា

វិស្វករបង្កើត ‘AI Jesus’ ជាមួយប្រព័ន្ធកែច្នៃភាសាធម្មជាតិពីព្រះគម្ពីKing James សម័យបុរាណ

អាមេរិក៖វិស្វករលោក George Durendal បានបង្កើត  ‘AI Clone of Jesus’  “ AI Clone របស់ព្រះយេស៊ូវ” ជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិតសម្រាប់ព្រះគម្ពី King James ក្នុងការផលិតបទគម្ពីរគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យរន្ធត់នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

លោក George Durendal បានប្រើប្រព័ន្ធកែច្នៃភាសាធម្មជាតិដើម្បីចម្លងពាក្យបុរាណដោយ មិនចាំបាច់ចម្លងអត្ថបទ។ បច្ចេកវិទ្យានេះត្រូវបានគេសរសេរអំពីប្រធានបទចំនួន៣គឺ“ រោគពិស”“ សេសារ” និងចុងបញ្ចប់នៃថ្ងៃ។

ច្បាប់ចម្លងពេញលេញនៃអត្ថបទ របស់ប្រព័ន្ធបច្ចេកវិទ្យាAI ត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងចំណោទពាក់កណ្តាលនៃនាមដែលបានប្រើគឺ “ព្រះអម្ចាស់” ប៉ុន្តែខ្លះស្រដៀងទៅនឹងអ្វីដែលបានបង្ហាញនៅក្នុងព្រះគម្ពីរ។

Durendal បានចែករម្លែកនៅក្នុងការសរសេរប្លក់ថា ក្នុងគ្រាលំបាក និងទុក្ខវេទនាជាច្រើនថ្ងៃនេះ បានងាកទៅរកសាសនាវិញ ។ ប៉ុន្តែតើមានសាសនាអ្វីដែលនៅសល់សម្រាប់អ្នកបានបង្វែរការក្រឡេកមើលពីរឿងព្រេងបុរាណទៅជាប្រដាប់ប្រដាក្មេងលេងធ្វើពីដែករលោង នាពេលបច្ចុប្បន្ននេះ? ដោយ៖លី ភីលីព

Most Popular

To Top