បរទេស៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាលោក Jeff Bezos ទីបំផុតគឺបានក្លាយទៅជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើន ជាងគេលើលោកហើយបន្ទាប់ពីភាគហ៊ុនរបស់គាត់បានកើនឡើងយ៉ាងគំហុក មួយរយៈចុងក្រោយនេះ។
គិតត្រឹមថ្ងៃពុធប្រធានប្រតិបត្តិនៃក្រុមហ៊ុន Amazon រូបនេះត្រូវបានគេដឹងថាបានកើនទ្រព្យសម្បត្តិខ្លួនផ្ទាល់តែម្តងឡើងទៅដល់២០២ពាន់ប៊ីលានដុល្លារហើយបើយោងតាមតួលេខរបស់ Bloomberg បានបញ្ជាក់ថាទ្រព្យសម្បត្តិរបស់លោកបានកើនឡើងដល់ទៅ៨៧ពាន់ប៊ីលានដុល្លារគិតត្រឹមពីខែមករាដើមឆ្នាំមកត្រឹមខែសីហានេះ។
គួរឲ្យដឹងដែរថាលោក Bezos ដែលបានបង្កើតក្រុមហ៊ុន Amazon ក្នុងឆ្នាំ ១៩៩៤ គឺជាអ្នករក្សាកំណត់ត្រាតាមរយៈទ្រព្យសម្បត្តិរបស់គាត់។ នៅឆ្នាំ ២០១៧ គាត់បានក្លាយជាអ្នកមានបំផុតនៅលើភពផែនដី។ ហើយកាលពីខែមុនទ្រព្យសម្បត្តិប៉ាន់ស្មានរបស់គាត់បានកើនឡើងដល់ជិត ១៧២ ពាន់លានដុល្លារដែលជាការកើនឡើងខ្ពស់ ដែលពិភពលោកមិនធ្លាប់មាន៕
ប្រែសម្រួល៖ស៊ុនលី

