ភ្នំពេញ ៖ ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃ បន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ…រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក…ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…!
មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួល ជាមួយនឹងម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា…គ្រប់រដូវកាលទាំងអស់!
ប្រឡាក់តិចបោកតិច …ប្រឡាក់ច្រើនបោកច្រើន… ហើយបើទទឹកទឹកភ្លៀង ឬស្នាមខ្ទាតប្រឡាក់តាមផ្លូវពេល មេឃភ្លៀងត្រូវតែដាក់បោកភ្លាម…បើមិនអ៊ីចឹងទេ ដឹងតែមិនងាយ បោកសម្អាតទេ!! ជាមួយនឹងម៉ាស៊ីនម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែលថ្មីនេះ បំពាក់នូវមុខងារថ្មីៗ ទំនើបទាន់សម័យ ត្រូវតាមគ្រប់តម្រូវការ… គ្រប់ស្ថានភាព របស់លោកអ្នកដូចជា៖
- 15’ QUICK WASH
មុខងារនេះគឺផ្តល់ភាពងាយស្រួល និងជួយឱ្យចំណេញពេលវេលា ក្នុងការបោកគក់ …បោកលឿន… រហ័ស… បោកបានស្អាតល្អសម្រាប់សម្លៀកបំពាក់ ដែលមានចំនួនតិច ដែលចាំបាច់ត្រូវតែបោក ឬក្នុងករណីដែលលោកអ្នកមិនចង់ទុកគរ ឱ្យច្រើនដែលនាំឱ្យមានក្លិន ឬជាប់ស្នាមប្រឡាក់កាន់តែយូរនោះ! - SUPER ECO WASH
នេះគឺជាមុខងារបោកសម្អាត ដែលជួយសន្សំសំចៃភ្លើង…និងសន្សំសំចៃទឹកខ្ពស់ក្នុងការបោកគក់ និងមានសមត្ថភាពក្នុងការបោកគក់បានស្អាតល្អផងដែរ! - SYNTHETICS
មុខងារនេះ គឺសម្រាប់ការបោក សម្លៀកបំពាក់ ដែលថ្លៃៗ…ល្អៗ និងខោអាវធ្វើការជាដើម ! វាមានតួនាទីចាំបាច់ និងស័ក្តិសមបំផុត សម្រាប់លោកអ្នក ដែលរវល់ជាមួយនឹង ការងារពេញមួយថ្ងៃ និងស្ទើរតែពេញ 1 សប្តាហ៍! ព្រោះភាគច្រើនលោកអ្នកប្រាកដ ជាមិនចង់ដាក់វាបោកលាយឡំគ្នា ជាមួយនឹង សម្លៀកបំពាក់ ដែលអាចចេញពណ៌ ឬសម្លៀកបំពាក់ទូទៅ ដែលមានស្នាមប្រឡាក់ខ្លាំងនោះទេ!
ដើម្បីចូលទៅប្រើប្រាស់ មុខងារទាំងអស់នេះ លោកអ្នកគ្រាន់តែអនុវត្ត តាមការណែនាំដូចខាងក្រោម៖
- របៀបប្រើ៖
- ចុចប៊ូតុងបើកភ្លើង (Power on)
- មួលរើសយកមុខងារ បោកណាមួយ ដែលលោកអ្នកត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…) និងអាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដង នៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោក……
- ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!
ម៉េចដែរ…? ពិតជាងាយស្រួលប្រើប្រាស់…និងចំណេញពេលវេលាខ្លាំងណាស់! ចង់បាននូវសេរីភាព នៃការបោកគក់សម្លៀក បំពាក់ស្អាតគ្រប់ពេលវេលា និងជីវិតកាន់ តែមានភាពងាយស្រួល…សូមកុំភ្លេចជ្រើសរើស ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 9 គីឡូ ម៉ូឌែលថ្មីនេះ ទាំងអស់គ្នាណា៎…!!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផល ដោយផ្ទាល់តាមហាង ទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅ កាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !
- បញ្ជាក់៖ រាល់ការជាវម៉ាស៊ីន បោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួរ រកប័ណ្ណធានាផងណា៎…! ៕