លោក Eric Yuan ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Zoom បានបង្កើនទ្រព្យសម្បត្តិបន្ថែម ៥,២ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ក្រោយពីក្រុមហ៊ុនខ្លួនបានចេញផ្សាយលទ្ធផលចំណូលប្រចាំត្រីមាសទីពីរ។
ក្រុមហ៊ុន Zoom បាននិយាយថាចំណូលប្រចាំត្រីមាសទីពីរនៃឆ្នាំ ២០២០ មានកំណើនខ្ពស់ជាងត្រីមាសទីពីរឆ្នាំ ២០១៩ រហូតដល់ ៣៥៥% ដែលច្រើនលើសពីការរំពឹងទុករបស់អ្នកវិភាគមួយចំនួន។
លោក Eric Yuan រួមជាមួយលោក Jeff Bezos និងលោក Elon Musk គឺស្ថិតក្នុងចំណោមបុគ្គលិកដែលរកប្រាក់បានច្រើនជាងគេក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ១៩។ តាមការប៉ាន់ស្មានរបស់ Bloomberg លោក Eric Yuan នាពេលនេះមានទ្រព្យសម្បត្តិខ្ទង់ ១៦,៤ពាន់លានដុល្លារ ដែលកើនឡើងជាង ៣៦០% ធៀបនឹងទ្រព្យសម្បត្តិកាលពីដើមឆ្នាំ ២០២០៕ប្រភព៖sabay