កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Rolls-Royce បានប្រកាសចេញរថយន្ត Ghost ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលមានការឌីហ្សាញថ្មីកាន់តែទាក់ទាញ ព្រមទាំងបំពាក់មុខងារថ្មីជាច្រើនថែមទៀតផង។
Rolls-Royce Ghost ឆ្នាំ២០២១ ប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។
បើប្រៀបធៀបទៅនឹងស៊េរីចាស់ រថយន្ត Ghost ថ្មីមានប្រវែងវែងជាងមុន ៨៩មីល្លីម៉ែត្រ (សរុប ៥,៥ម៉ែត្រ) និង ទទឹងធំជាងមុន ៣០មីល្លីម៉ែត្រ (សរុប ១,៩ម៉ែត្រ) ដែលជួយឲ្យកាប៊ីនខាងក្នុងរបស់វា កាន់តែធំទូលាយជាងមុន។
ចំពោះតម្លៃរបស់រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ នេះវិញគឺចាប់ពី ៣៣២ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕ប្រភព៖sabay
ចង់ដឹងថា Rolls-Royce Ghost ឆ្នាំ២០២១ ប្រណីតបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖https://youtu.be/qGjIa7P9FkU




