បរទេស៖យោងតាមការឲ្យដឹងពីទីភ្នាក់ងារ DARPA និងកងកម្លាំងទ័ពអាកាសអាមេរិក បានឲ្យដឹងថា ការធ្វើតេស្តសមត្ថភាពផ្ទុក ទម្ងន់របស់អាវុធមានល្បឿនលឿនជាងម្លេង ចំនួនពីរគ្រាប់ ទើបត្រូវបានបញ្ចប់នាពេលថ្មីៗនេះ ហើយការតេស្តសាកល្បងការហោះហើរ ដោយសេរីរបស់អាវុធទាំងនោះ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin និងក្រុមហ៊ុនការពារជាតិ Raytheon បានធ្វើរចនាផលិតមីស៊ីលលឿនជាងសម្លេងរៀងៗខ្លួន សម្រាប់កម្មវិធីរួមគ្នាមួយរបស់កងកម្លាំងទ័ពអាកាសនិងទីភ្នាក់ងារគម្រោងស្រាវជ្រាវអាវុធ ការពារជាតិទំនើប ដែលហៅកាត់ថា DARPA ។
សេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារ DARPA បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា កម្មវិធីគោលគំនិតអាវុធស្រូបខ្យល់មានល្បឿនលឿនជាងសម្លេង ស្វះស្វែងធ្វើការអភិវឌ្ឍនិងបង្ហាញឲ្យឃើញនូវបច្ចេកវិទ្យាដ៏សំខាន់ ដើម្បីដំណើរការបាននូវមីស៊ីលបាញ់ពីអាកាសមានល្បឿនលឿនជាងសម្លេងប្រកបដោយប្រសិទ្ធភាពខ្ពស់៕