រដ្ឋកាលីហ្វ័រញ៉ា៖ក្រុមហ៊ុន Apple កំពុងពន្យាពេលមុខងារពិសេស ថ្មីមួយនៅក្នុងកំណែថ្មីនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ iPhone របស់ខ្លួននឹងធ្វើឲ្យកាន់តែ ពិបាកសម្រាប់អ្នកផលិតកម្មវិធីតាមដានមនុស្សនៅលើអ៊ីនធើណេត ដើម្បីជួយលក់ការផ្សព្វផ្សាយ ឌីជីថលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
សេចក្តីសម្រេចបានលើកឡើង ពីការប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការ iOS 14 ត្រូវបានគេរំពឹងថានឹងត្រូវបានចេញផ្សាយដែលធ្វើឲ្យប្រសើរកម្មវិធីឥតគិតថ្លៃដល់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ប្រហែលមួយពាន់លាននាក់នៅចុងខែនេះ។ Apple មានគោលបំណង ឲ្យប្រព័ន្ធប្រតិបត្តិការ iOS 14 រារាំងការតាមដានដោយស្វ័យប្រវត្តិ នៅពេលវាចេញមក ប៉ុន្តែពេលនេះ ក្រុមហ៊ុននិយាយថា ខ្លួននឹងបញ្ឈប់ឧបករណ៍នេះ រហូតដល់ដើមឆ្នាំក្រោយ។
មុខងារនេះនឹងតម្រូវឲ្យកម្មវិធីស្នើសុំ អ្នកប្រើប្រាស់យ៉ាងជាក់លាក់ ដើម្បីទទួលបានសិទ្ធិក្នុងការប្រមូល និងចែករម្លែកទិន្នន័យអំពីឥរិយាបទតាម អ៊ីនធើណេតរបស់ពួកគេតាមរយៈលេខកូដពិសេស សម្គាល់រាល់ទូរស័ព្ទ iPhone ។ តម្រូវការនោះបានបង្កើនការភ័យខ្លាចថា មនុស្សភាគច្រើននឹងរារាំងការតាមដានដែលធ្វើឲ្យមានការលំបាក សម្រាប់កម្មវិធីឥតគិតថ្លៃក្នុងការលក់ការផ្សាយពាណិជ្ជកម្មដែលបង្កើតប្រាក់ ចំណូលភាគច្រើន។ បច្ចុប្បន្ននេះកម្មវិធីត្រូវបានផ្តល់លេខកូដតាមដានដោយស្វ័យប្រវត្តិ លុះត្រាតែ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងឧបករណ៍ Apple ផ្សេងទៀតជួបបញ្ហាបន្ថែម ក្នុងការផ្លាស់ប្តូរ ការគ្រប់គ្រងសិទ្ធិឯកជនដោយខ្លួនឯង។
ចំណែក Facebook គ្រប់គ្រងបណ្តាញផ្សាយ ពាណិជ្ជកម្មឌីជីថលធំជាងគេនៅពីក្រោយ Google កាលពីសប្តាហ៍មុនបានព្រមានថា មុខងារភាពឯកជនថ្មីនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14 បានគំរាមធ្វើឲ្យប៉ះពាល់ដល់កម្មវិធីជាច្រើន ក្នុងពេលមួយដែលពួកគេកំពុងតស៊ូរួចទៅហើយចំពេលមានវិបត្តិសេដ្ឋកិច្ចបង្កឡើង ដោយវីរុស៕