បច្ចេកវិទ្យា

លក្ខណៈពិសេស នៃបេះដូងរបស់មនុស្ស គូសវាសដំបូង កាលពី៥០០ ឆ្នាំមុនដោយ Leonardo da Vinci ជួយឲ្យអ្នកវិទ្យាសាស្ត្រយល់ដឹង

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រដែលបានយល់ដឹង ពីបេះដូងមនុស្សបាននិយាយថា ច្រោះក្នុងបេះដូងមនុស្សគូសវាសជាលើកដំបូងដោយ Leonardo da Vinci កាលពី ៥០០ ឆ្នាំមុនជួយលំហូរឈាមយ៉ាងមានប្រសិទ្ធភាពនិងបន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាមនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

Leonardo បានគូសវាសលើរចនាសម្ព័ន្ធដូចសំណាញ់នៅខាងក្នុងសរីរាង្គ ហើយស្មានថា ពួកគេកម្តៅឈាម ប៉ុន្តែមិនអាចបង្ហាញភស្តុតាងនេះបានទេ។ រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្ត្រសម័យថ្មីក៏មិនអាចដឹងពីមុខងារ របស់ពួកគេបានដែរ ប៉ុន្តែការស្រាវជ្រាវមួយបានរកឃើញថា បណ្តាញសរសៃនេះអាចឲ្យឈាមហូរតាមរយៈបេះដូងកាន់តែមានប្រសិទ្ធិភាព។ 

ការស្រាវជ្រាវបានរកឃើញថា អ្នកដែលមានសាខាច្រើននៅលើសរសៃសាច់ដុំទាំងនេះហាក់ដូចជាមានហានិភ័យទាបនៃជំងឺខ្សោយបេះដូង។ អ្នកស្រាវជ្រាវជឿថា ការរកឃើញនាពេលអនាគតអាចនាំឲ្យមានការព្យាបាលប្រសើរជាងមុន សម្រាប់ស្ថានភាពនេះបណ្តាលឲ្យអស់កម្លាំងនិងដកដង្ហើម។

នេះគឺជាលក្ខខណ្ឌមួយដែលប៉ះពាល់ ដល់ប្រជាជនប្រមាណ ៩២ ម៉ឺននាក់នៅក្នុងចក្រភពអង់គ្លេស និងជាបុព្វហេតុឈានមុខនៃការស្លាប់ក្នុងចំណោមជនជាតិអង់គ្លេស។ ក្រុមអ្នកស្រាវជ្រាវរួមទាំងសាកលវិទ្យាល័យ Imperial College London បានប្រើបញ្ញាសិប្បនិម្មិតដើម្បីវិភាគការស្កេនកាំរស្មីអ៊ិច (MRI) ចំនួន ២៥,០០០ នៃបេះដូង៕

ដោយ៖លី ភីលីព

Most Popular

To Top