ក្រុមហ៊ុនរថយន្តអង់គ្លេស Aston Martin បានចេញរថយន្តស្ព័រថ្មីមួយ ហៅថា Victor ដើម្បីអបអរសាទរខួបលើកទី៧០ នៃម៉ូដែល Vantage ខណៈរថយន្តនេះនឹងត្រូវផលិតតែ ១គ្រឿងគត់។

Aston Martin Victor ទទួលបានការឌីហ្សាញតាមម៉ូដែល V8 Vantage កាលពីអំឡុងឆ្នាំ ១៩៧០ និង ១៩៨០ ក៏ដូចជាម៉ូដែល DBS V8 ពីឆ្នាំ ១៩៧០ ផងដែរ។


រថយន្តស្ព័រខាងលើនេះមានបំពាក់ម៉ាស៊ីនចំណុះ ៧,៣លីត្រ V12 មានកម្លាំងរហូតដល់ទៅ ៨៣៦សេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ Victor ប្រើប្រអប់លេខដៃ ៦វគ្គ ធ្វើឲ្យវាក្លាយជារថយន្ត Aston Martin ប្រើលេខដៃ ដែលមានកម្លាំងខ្លាំងបំផុត។



គួរឲ្យដឹងថា តួខ្លួននៃរថយន្ត Aston Martin Victor ត្រូវបានផលិតពី Carbon Fiber ហើយមានពណ៌បៃតងចាស់ Pentland Green ខណៈកាប៊ីនខាងក្នុងវិញក៏មានពណ៌បៃតងចាស់ដែរ តែហៅថា Forest Green។ ទោះជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតបញ្ជាក់ពីតម្លៃរបស់វាឡើយ៕
ប្រភព៖ sabay

