បច្ចេកវិទ្យា

ឡានអគ្គិសនី របស់ Honda ធ្លាក់ក្នុងការធ្វើ តេស្តចាក់អន្ទង់

រថយន្តស៊េរីថ្មីៗ ដែលទើបតែចេញលក់លើទីផ្សារ បច្ចុប្បន្ន មិនមែនសុទ្ធតែអាចជាប់ក្នុង ការធ្វើតេស្តចាក់អន្ទង់ Moose Test ឡើយ។ ដើម្បីអាចទទួលបានជោគជ័យ ក្នុងការធ្វើតេស្តនេះ រថយន្តនោះត្រូវតែប្រើល្បឿន ៧៧គីឡូម៉ែត្រ ក្នុងមួយម៉ោង ឬលឿនជាងនេះ។

ជាក់ស្តែង រថយន្តអគ្គិសនី Honda e ដែលមានកម្លាំង ១៥២សេះ អាចរត់ស្ទុះពីកុងទ័រ ​០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី និងមានល្បឿនអតិបរមា ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ក៏ធ្លាក់ក្នុងការធ្វើតេស្តរបស់ប្រទេសអេស្ប៉ាញនេះដែរ។

គួរឲ្យដឹងថា ការព្យាយាមដ៏ល្អបំផុត របស់រថយន្ត Honda e គឺនៅល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជារថយន្តនេះមានទំនាញ នៅផ្នែកកណ្តាលទាប ដោយសារការបំពាក់កញ្ចប់អាគុយ អគ្គិសនីនៅក្រោមរថយន្តក្តី ៕

Most Popular

To Top