ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Defender ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដោយក្នុងនោះវាថែមប្រភេទសាកភ្លើង Plug-in Hybrid ថ្មីទៀតផង។
Land Rover Defender សាកភ្លើងបាននោះ ត្រូវបានហៅថា Defender P400e ដោយបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣៩៨សេះ។ P400e អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៤វិនាទី ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយសារវាជារថយន្តប្រភេទ Plug-In Hybrid ដូច្នេះ Defender P400e អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ២៧ម៉ាយ៍ ឬ ៤៣គីឡូម៉ែត្រ ទៀតផង។ SUV នេះមានបំពាក់យ៉ាន់ Alloy ទំហំ ២០អ៊ីញមកស្តង់ដារ ព្រមទាំងប្រព័ន្ធបូម Electronic Air Suspension ព្រមទាំងជម្រើសកៅអី ៥ និង ៦។


គួរឲ្យដឹងថា រថយន្ត Land Rover Defender មានតម្លៃចាប់ពី ៤៦ ១០០ដុល្លារ នៅលើទីផ្សារបរទេស៕
ប្រភព៖ sabay
