បច្ចេកវិទ្យា

ចាយតែ៤ពាន់ដុល្លារ អាចកែ Rolls-Royce Cullinan ខ្លាំងជាងមុន ១០០សេះ

ក្រុមហ៊ុនកែច្នៃរថយន្ត VFEngineering ឥឡូវនេះបានផ្តល់សេវាកម្ម កែកំពូលរថយន្ត SUV ប្រណីត Rolls-Royce Cullinan តាមរយៈ Software Remap របស់ពួកគេ។

VFEngineering សន្យាថា នឹងអាចបន្ថែមកម្លាំង ១០០សេះទៀត បន្ទាប់ពីការកែច្នៃ ECU (Engine Control Unit) ដែលអនុញ្ញាតឲ្យម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 លើ Rolls-Royce Cullinan អាចបង្កើតកម្លាំងបាន ៦៦៣សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលតែ ៥,១វិនាទីប៉ុណ្ណោះ (៥,៧វិនាទី មិនទាន់កែ)។

គួរឲ្យដឹងថា ម្ចាស់រថយន្ត Rolls-Royce Cullinan ត្រូវចំណាយលុយត្រឹមតែ ៣ ៩៩៥ដុល្លារប៉ុណ្ណោះ ក្នុងការអាប់ដេតនេះ៕

ដោយ៖ sabay

Most Popular

To Top