អ៊ីតាលី ៖អ្នករចនាម៉ូដជនជាតិអ៊ីតាលី Lazzarini បង្ហាញរូបភាពគំនិតសម្រាប់កំពូលវីរៈបុរសចុងក្រោយដ៏ទំនើបបំផុតរបស់លោក គឺនាវាកម្សាន្តលក្ខណៈគ្រួសារ មហាសេដ្ឋីមានប្រាក់រាប់លានដុល្លារដែលមានឈ្មោះ Avanguardia មានប្រវែង១៣៧ ម៉ែត្រស្រដៀងនឹងសត្វក្ងាន់នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
កំពូល Superyacht ដំបូងបង្អស់នេះមានករលោងផ្ទុកទូកតូច និងមានរាងឆើតឆាយនៅក្នុងការរចនាស្រទាប់ដ៏ទាក់ទាញ ដែលមានគោលបំណងស្រដៀងនឹងស្លាបរបស់សត្វក្ងាន់។ នរណាម្នាក់បានក្លាយជាម្ចាស់នៃ Avanguardia មានន័យថា ‘វ៉ាយវ៉ាយ’ ក្នុងភាសាអង់គ្លេសអាចកាច់ចង្កូតនាវា ត្រង់ក្បាលរបស់ក្ងាន់ដោយដើរតួជាប៉មត្រួតពិនិត្យ។
មេហ្គាយចេតស្ថិតត្រង់ក្បាលសត្វក្ងាន់ ពេលលាតមានរាងដូចពស់វែកដែលលាតសន្ធឹងជាងប្រវែងនៃទីលានបាល់ទាត់មានតម្លៃ ចំនួន ៣៧៦ លានផោន ស្មើ៥០០ លានដុល្លារ។
ប៉ុន្តែនាវាទំនើបមានសត្វក្ងាន់នេះក្បាលអាចរំកិលក និងក្បាលវាជាអគារប៉មទូករបស់ទូក អាចត្រូវបានរំកិលចុះទៅទឹក។
ក្បាលវាអាចផ្ដាច់បាន ហើយបំលែងទៅជាទូកជំនួយ ៥០ ហ្វីត។ អ្នកដំណើរដែលបានអញ្ជើញឲ្យជិះនៅលើទូកអាចឡើងចុះជាជំហានៗ នៅលើកញ្ចឹងក។ Avanguardia អាចផ្ទុកអ្នកដំណើរបាន ៦០ នាក់នៅលើយន្ដហោះរួមទាំងភ្ញៀវ និងនាវិក ២៤ នាក់ និងភ្ជាប់មកជាមួយឧទ្ធម្ភាគចក្រ ២ គ្រឿង៕ ដោយ៖លី ភីលីព



