បច្ចេកវិទ្យា

ម្ចាស់កម្មវិធី TikTok ក្រុមហ៊ុនByteDance វិនិយោគទឹកប្រាក់ រាប់ពាន់លាន ដុល្លារនៅសិង្ហបុរីក្នុង រយៈពេលជាង ៣ ឆ្នាំ

សិង្ហបុរី៖ បុគ្គលម្នាក់បានដឹងអំពី បញ្ហានេះបាននិយាយថា ម្ចាស់វិធីកម្ម TikTok របស់ក្រុមហ៊ុន ByteDance មានគម្រោងវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារ និងជ្រើសរើសបុគ្គលិករាប់រយនាក់ នៅក្នុងប្រទេសសឹង្ហបូរី បន្ទាប់ពីពួកគេជ្រើសរើសការិយាល័យកណ្តាល ប្រចាំតំបន់អាស៊ីអាគ្នេយ៍ របស់ខ្លួននៅទីនោះ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រភពដដែលបានប្រាប់ថា ByteDance ក៏បានបង្កើនការទិញសេវា កម្មនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនសកល សិង្ហបុរីដើម្បីបម្រុងទុកទិន្នន័យរបស់សហរដ្ឋអាមេរិកដែល ជាឯកសារយោង ហើយក្រុមហ៊ុនបានចាប់ផ្តើម ផែនការរយៈពេល៣ ឆ្នាំក្នុងឆ្នាំ ២០១៩ ។

ក្រុមហ៊ុនចិនកំពុងត្រូវបាន ប្រធានាធិបតីអាមេរិកលោក Donald Trump បង្ខំឲ្យលក់ទ្រព្យសម្បត្តិរបស់TikTok ដើម្បីចៀសវាងការហាមឃាត់ នៅសហរដ្ឋអាមេរិក។ រដ្ឋបាល Trump បានលើកឡើងពីហានិភ័យសន្តិសុខជាតិ ដ៏មានសក្តានុពលដោយសារតែទិន្នន័យឯកជនដ៏ច្រើនដែល កម្មវិធីវីដេអូខ្លីកំពុងចងក្រង លើអ្នកប្រើប្រាស់សហរដ្ឋអាមេរិក។

ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនផ្ទុកទិន្នន័យអ្នកប្រើប្រាស់ អាមេរិកទាំងអស់នៅសហរដ្ឋអាមេរិកជាមួយ នឹងការបម្រុងទុកនៅសិង្ហបុរី ហើយអ្នកវិភាគនិយាយថា ទំនងជានឹង មានភាពទាក់ទាញសម្រាប់ក្រុមហ៊ុន ស្វែងរកទីតាំងអព្យាក្រឹត ចំពេលភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំង៕ ដោយ៖លី ភីលីព

Most Popular

To Top