អាមេរិក៖ អ្នកអភិវឌ្ឍន៍ជាច្រើន មើលមិនឃើញពេលវេលាគ្រប់គ្រាន់ ក្នុងការសម្រេចចិត្ត របស់ក្រុមហ៊ុន Apple ក្នុងការដំណើរការប្រព័ន្ធ ប្រតិបត្តិការ iOS 14 របស់ខ្លួន ខណៈមនុស្សជាច្រើន ជឿជាក់ថា ការចេញផ្សាយនេះ មិនទាន់ដល់សប្តាហ៍ក្រោយឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានចែករម្លែកព័ត៌មាន កាលពីថ្ងៃអង្គារក្នុងព្រឹត្តិការណ៍ ‘Times Flies’ ហើយទោះបីជាអ្នកប្រើប្រាស់ រំភើបក៏ដោយ ក៏អ្នកអភិវឌ្ឍន៍ ត្រូវបានបង្ខំឲ្យធ្វើការ២ដង ដើម្បីបំពេញតាមកាល បរិច្ឆេទកំណត់។ ថ្ងៃសម្ពោធនេះក៏ត្រូវបាន ប្រើលើកកម្ពស់មុខងារ កម្មវិធីថ្មី តាមរយៈសេចក្តីប្រកាស ព័ត៌មានប្លក់ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែការចេញផ្សាយ ដំបូងមានន័យថា អ្នកអភិវឌ្ឍន៍ មិនអាចលក់បច្ចេកវិទ្យា របស់ខ្លួនបានទេ។
ជាមួយនឹងការប្រកាស ដ៏ភ្ញាក់ផ្អើលនេះ អ្នកអភិវឌ្ឍន៍ជាច្រើនបានប្រមូលផ្តុំគ្នា ក្នុង Twitter ដើម្បីចែករម្លែក ការខកចិត្តរបស់ពួកគេ ជាមួយក្រុមហ៊ុន ដែលភាគច្រើនវាបានដុតបំផ្លាញសុឆន្ទៈ របស់អ្នកអភិវឌ្ឍន៍។ ក្រុមហ៊ុន Apple បានដាក់បង្ហាញនាឡិកា Apple Watch Series 6 កាលពីថ្ងៃអង្គារនៅឯ“ Times Flies” ជាក់ស្តែងជាមួយនឹងនាឡិកា Watch SE មានតម្លៃថោក ជាង ចំណែកiPad Air ថ្មី និងជំនាន់ទី ៨ នៅ iPad ជំនាន់ទី ៨ ។
ទោះយ៉ាងណាក្រុមហ៊ុននេះ ក៏បានអាក់អន់ចិត្ត ក្នុងការបញ្ចេញនូវប្រព័ន្ធដំណើរការ iOS 14 ដែលមានការ ទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងកំឡុងពេលបង្ហាញ។ សូហ្វវែរនេះ នឹងអាចរកបាននៅលើ iPhone 6s និងខ្ពស់ជាងនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់ នូវការចូលទៅកាន់ អេក្រង់ដើម រចនាថ្មីវិចិត្រ សាលធាតុក្រាហ្វិក និងឈុតកម្មវិធី រួមជាមួយចំណុចប្រទាក់ Siri ថ្មី៕
ដោយ៖លី ភីលីព