តូក្យូ៖ ក្រុមហ៊ុនDentsu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Dentsu Group Inc និងក្រុមហ៊ុន Toyota Motor Corp បានព្រមព្រៀងបង្កើតសម្ព័ន្ធភាពអាជីវកម្មមួយ និងបង្កើតក្រុមហ៊ុនចំនួន២ដើម្បីកែលម្អ យុទ្ធសាស្ត្រទំនាក់ទំនង និងការផ្លាស់ប្តូរឌីជីថលរបស់ Toyota យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនទាំង២នឹងប្រតិបត្តិការក្រោម ក្រុមហ៊ុនកាន់កាប់ដោយក្នុងនោះក្រុមហ៊ុន Toyota នឹងកាន់កាប់ភាគហ៊ុន ៦៦ភាគរយ និងក្រុមហ៊ុន Dentsu កាន់កាប់ភាគហ៊ុន៣៤ភាគរយ ហើយក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅខែមករា ឆ្នាំ ២០២១ ។
ក្រុមហ៊ុនមួយនឹងផ្តោតលើការធ្វើ ឲ្យប្រសើរឡើងនូវយុទ្ធសាស្រ្តទីផ្សាររបស់ Toyota ដើម្បីបង្កើត ការជឿទុកចិត្តរបស់អតិថិជន ខណៈក្រុមហ៊ុនមួយផ្សេងទៀតនឹ ងធ្វើការលើការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់ទិន្នន័យ ដើម្បីពង្រឹងទំនាក់ទំនងអតិថិជន៕