បច្ចេកវិទ្យា

ByteDance និងOracle កំពុងស្ថិតលើផ្លូវមិនចុះ សម្រុងគ្នានៃលក្ខខណ្ឌ នៃកិច្ចព្រមព្រៀង TikTok

ញូវយ៉ក៖ ByteDance និង Oracle Corp បានចេញសេចក្តីថ្លែង ការណ៍ដែលមិនចុះសម្រុងគ្នាជុំវិញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងដែលពួកគេ បានព្រមព្រៀងជាមួយសេតវិមានកាលពីចុងសប្តាហ៍ ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុន TikTok បន្តប្រតិបត្តិការនៅសហរដ្ឋអាមេរិកដោយការ ដាក់ការសង្ស័យទៅ លើពរជ័យបឋមនៃកិច្ចព្រមព្រៀងរបស់ប្រធានាធិបតីអាមេរិក Donald Trump យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ByteDance របស់ចិនកំពុង ប្រណាំងដើម្បីជៀសវាង ការបង្ក្រាបកម្មវិធីវីដេអូខ្លីដ៏ពេញនិយមរបស់ខ្លួន បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងរារាំងការទាញយក និងការអាប់ដេតថ្មីលើកម្មវិធី។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភថា ទិន្នន័យផ្ទាល់ខ្លួនរបស់ជនជាតិ អាមេរិក ១០០ លាននាក់ដែលប្រើកម្មវិធីនេះត្រូវបានបញ្ជូនទៅរដ្ឋាភិបាលរបស់គណបក្សកុម្មុយនីស្តចិន។

កិច្ចព្រមព្រៀងដែលទទួលបានជោគជ័យនឹងអនុញ្ញាតឲ្យលោក Trump ទម្លាក់ការគំរាមកំហែងរបស់លោកក្នុងការបិទ TikTok និងជៀសវាងការធ្វើឲ្យកងទ័ព អ្នកប្រើប្រាស់វ័យក្មេងរបស់ខ្លួននៅឆ្ងាយមុនការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា។ ByteDance បាននិយាយថា ខ្លួននឹងកាន់កាប់ ៨០ភគរយនៃក្រុមហ៊ុន TikTok Global ជាក្រុមហ៊ុនទើបបង្កើតថ្មីរបស់សហរដ្ឋអាមេរិកនឹងកាន់កាប់ប្រតិបត្តិការភាគច្រើនរបស់កម្មវិធីនៅទូទាំងពិភពលោក។

ក្រុមហ៊ុន ByteDance បន្ថែមថា ក្រុមហ៊ុន TikTok Global នឹងក្លាយជាបុត្រសម្ព័ន្ធរបស់ខ្លួន។ ក្រុមហ៊ុន Oracle និងក្រុមហ៊ុន Walmart Inc បានយល់ព្រមកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន TikTok Global ចំនួន ១២,៥ ភាគរយនិង ៧,៥ ភាគរយ បាននិយាយថា កម្មសិទ្ធិភាគច្រើនរបស់ TikTok នឹងស្ថិតក្នុងដៃរបស់អាមេរិក។

Oracle បាននិយាយថា ភាពជាម្ចាស់របស់ក្រុមហ៊ុន ByteDanceជាមេរបស់ TikTok នឹងត្រូវចែកចាយដល់វិនិយោគិន របស់ ByteDance ហើយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនឹងមិនមានភាគហ៊ុននៅក្នុងក្រុមហ៊ុន TikTok Global ទេ៕ ដោយ៖លី ភីលីព

Most Popular

To Top