បច្ចេកវិទ្យា

Huawei៖ អូស្ត្រាលីនឹងខាត ១០០ លានដុល្លារ, ការងារ ១ ០០០ កន្លែង ចំពេលក្រុង កង់បេរ៉ាដាក់បម្រាមលើ 5G និងសង្គ្រាមពាណិជ្ជកម្មរវាង អាមេរិកនិងចិន

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បាននិយាយថា ខ្លួនគ្រោងនឹងកាត់បន្ថយបុគ្គលិក និងការវិនិយោគបន្ថែមទៀត នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីមានជម្លោះដ៏ធំមួយជាមួយមន្រ្តីរបស់ប្រទេសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ដំណឹងនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងកង់បេរ៉ា បានរារាំងក្រុមហ៊ុន Huawei ពីការកសាងបណ្តាញ 5G ជាតិរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ។

លោក Jeremy Mitchell ប្រធានផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានដកស្រង់សម្តីនៅក្នុងរបាយការណ៍ថា «និយាយ ឲ្យ ចំទៅការហាមឃាត់របស់ប្រព័ន្ធ 5G លើក្រុមហ៊ុន Huawei បានធ្វើឲ្យយើងខាតបង់ការងារ បច្ចេកវិទ្យាខ្ពស់និងប្រាក់ឈ្នួលខ្ពស់ចំនួន ១ ០០០ ការងារពីសេដ្ឋកិច្ច។ យើងបាត់បង់បុគ្គលិកពី ១ ២០០ នាក់ មកនៅតិចជាង ២០០ នាក់ហើយនៅឆ្នាំក្រោយ វានឹងនៅទាបជាងនេះដដែល” ។

យោងតាមលោក Mitchell ក្រុមហ៊ុន Huawei បានលុបចោលទឹកប្រាក់ប្រមាណ ១០០ លានដុល្លារអូស្រ្តាលី ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ការវិនិយោគនៅទូទាំងទ្វីប បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាល ក្នុងការហាមឃាត់តួនាទីរបស់ខ្លួន សម្រាប់ប្រព័ន្ធ 5G ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top