បច្ចេកវិទ្យា

មិនចង់ជឿក៏ពិបាកដែរ! ប្រភពបីធំៗទម្លាយថ្ងៃដាក់លក់ iPhone 12

កាល​ពី​ម្សិលមិញ​លោក Marc Allera នាយក​ប្រតិបត្តិ​ក្រុមហ៊ុន British Telecom បាន​បង្ហើប​ឲ្យ​ដឹង​ថា​ការ​ប្រកាស​ចេញ iPhone ជំនាន់​ថ្មី​គឺ​នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

រូបភាព Render នា​ពេល​នេះ​មាន​ប្រភព​​ធំ ​ចំនួន​បី​បាន​បញ្ជាក់​បន្ថែម ​ពី​កាល​បរិច្ឆេទ​ប្រកាស​ចេញ បើក​ទទួល​ការ​កុម្ម៉ង់ និង​ពេល​ដាក់​លក់ iPhone ជំនាន់​ថ្មី​ជា​ផ្លូវ​ការ ។ ប្រភព​ទាំង​បី​ដែល​មាន​វិបសាយ MacRumors, AppleInsider និង Jon Prosser បាន​បញ្ជាក់​ដូចៗ​គ្នា​ថា iPhone ជំនាន់​ថ្មី​នឹង​ប្រកាស​ចេញ​ថ្ងៃ​ទី​១៣ ខែ​តុលា, បើក​ទទួល​ការ​កុម្ម៉ង់​ថ្ងៃ​ទី១៦ ខែ​តុលា និង​ចេញ​លក់​លើ​ទីផ្សារ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា។

បើ​តាម​ដំណឹង ​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ Apple នឹង​បញ្ចេញ​លក់​ iPhone លើ​ទីផ្សារ​ជា​ពីរ​ដំណាក់​កាល​ ដោយ​ដំណាក់​កាល​ទី​មួយ​ជា​ការ​ដាក់​លក់ iPhone 12 ដែល​មាន​អេក្រង់​ទំហំ ៦,១អ៊ីញ ទាំង​ពីរ​នឹង​ចេញ​លក់​មុន​គេ។ ចំណែក​ iPhone 12 អេក្រង់ ៥,៤អ៊ីញ និង ៦,៧អ៊ីញ នឹង​ចេញ​លក់​នៅ​ពេល​បន្ទាប់។

គេ​ជឿជាក់​ថា​ iPhone 12 នឹង​មាន​​​បួន​​ប្រភេទ​ ដែល​មាន​ iPhone 12 mini អេក្រង់​ ៥,៤អ៊ីញ iPhone 12 និង iPhone 12 Pro​ អេក្រង់​ទំហំ ៦,១អ៊ីញ និង​មួយ​ទៀត​ iPhone 12 Pro Max អេក្រង់​ទំហំ ៦,៧អ៊ីញ៕​​​
ដោយ៖ sabay

Most Popular

To Top