គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រគឺនៅ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ១៨៤៦ ជាពេលដែលអាវកាសយានិកជនជាតិអាល្លឺម៉ង់ ដែលមានឈ្មោះJohann Gottfried Galeបានរកឃើញវត្តមានភពទី៨ដែលត្រូវបានស្គាល់ឈ្មោះថា ណិបទូនNeptuneនៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុង ទីក្រុងប៊ែរឡាំង។
ភពណិបទូនត្រូវបានគេចាត់ទុកជាភពទី៨ តាមរយៈចំងាយរបស់វាពីភពព្រះអាទិត្យហើយភពនេះតាមពិតធ្លាប់ត្រូវបានអះអាងរួចម្តងហើយ ដោយអាវកាសយានិកបារាំងម្នាក់ដែលមានឈ្មោះJean Joseph Le Verrierប៉ុន្តែវាត្រូវបានធ្វើឡើងតាមរយៈការគណនារបស់គាត់ប៉ុណ្ណោះ ក្រោយមកនៅថ្ងៃនោះដែលGalleបានប្រកាសអះអាងពីការរកឃើញ ដ៏អស្ចារ្យរបស់គាត់នៅឯមជ្ឈមណ្ឌលស្រាវជ្រាវក្នុងប្រទេសអាល្លឺម៉ង់។
ណិបទូនជាភពដែលសំបូរទៅដោយឧស្ម័នហ្គាសច្រើនបំផុត ហើយទំហំរបស់វាយ៉ាងហោចណាស់ក៏ធំជាងភពផែនដីដល់ទៅ៤ដង ដែរហើយឈ្មោះនេះត្រូវបានគេយកឈ្មោះទៅតាមព្រះសមុទ្រមួយ អង្គរបស់ជនជាតិរ៉ូម៉ាំងសម័យបុរាណ៕ ប្រែសម្រួល:ស៊ុនលី

