បច្ចេកវិទ្យា

Rakuten បើកដំណើរការបណ្តាញ 5G បង់តម្លៃសេវាកម្មត្រឹម ២,៩៨០យ៉េនក្នុងមួយខែ

តូក្យូ៖ ក្រុមហ៊ុន Rakuten Mobile Inc បានប្រកាសជាផ្លូវការថា ខ្លួននឹងចាប់ផ្តើមផ្តល់សេវាកម្ម ប្រព័ន្ធបណ្តាញ 5G របស់ខ្លួនដែលបង់តម្លៃ ២,៩៨០យ៉េនក្នុងមួយខែ ដោយតំបន់គ្របដណ្តប់ 5G រួមមានទីក្រុងតូក្យូ Kanagawa, Saitama, Osaka, Hyogo និងHokkaido ព្រមទាំងខេត្តទាំង ៤៧ គ្រោងធ្វើនៅខែមីនា ឆ្នាំ២០២១យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រព័ន្ធនេះត្រូវបានគេហៅថា Rakuten Un-Limit V មានតម្លៃដូចគ្នានឹងសេវាកម្ម 4G របស់ Rakuten គឺ Rakuten UN-LIMIT ហើយនឹងត្រូវបានផ្តល់ជូន ដោយមិនគិតថ្លៃបន្ថែម។ អ្នកប្រើប្រាស់ Rakuten បច្ចុប្បន្នដែលមាន ឧបករណ៍ 5G អាចប្តូរទៅផែនការភ្លាមៗដោយប្រើកម្មវិធីទូរស័ព្ទ Rakuten ឬត្រូវបានតំឡើង ដោយស្វ័យប្រវត្តិ នៅចន្លោះថ្ងៃទី ១២ ខែតុលាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។

ប្រធានក្រុមហ៊ុន Rakuten និងជានាយកប្រតិបត្តិលោក Hiroshi “Mickey” Mikitani បាននិយាយថា ការកើនឡើងអត្រាទូរស័ព្ទចល័ត បានក្លាយជាប្រធានបទជាតិ ហើយថា Rakuten Mobile មានតម្លៃថោកជាងដៃគូ ប្រកួតប្រជែងជាង ៧០ ភាគរយ។ លោក Mikitani បានបន្តថា និយាយឲ្យចំនៅលើកំពូលនៃ 4G, 5G អាចត្រូវបានប្រើដោយ ឥតគិតថ្លៃ ហើយស្ថិតនៅតំបន់ 5G ទោះបីមានល្បឿនយ៉ាងណា ក៏ដោយអ្នកអាចប្រើទិន្នន័យ ទាំងអស់ដែលអ្នកអាចធ្វើបាន ។

ក្រុមហ៊ុនទូរស័ព្ទចល័តធំ ៗ នៅប្រទេសជប៉ុន គិតថ្លៃប្រចាំខែលើសពី ៧,០០០ យ៉េន និងថ្លៃសេវា សម្រាប់ការប្រើប្រាស់ 5G ។ នៅឆ្នាំ ២០១៩ ការប្រកួតប្រជែងតម្លៃទាប បានជំរុញឲ្យរដ្ឋាភិបាលជប៉ុន អនុវត្តវិក័យប័ត្រ ដើម្បីកាត់បន្ថយថ្លៃសេវា ទូរស័ព្ទចល័ត និងលើកទឹកចិត្ត ដល់ទីផ្សាររបស់ខ្លួន៕

ដោយ៖លី ភីលីព

Most Popular

To Top